វីដេអូអប់រំ...​ នេះគឺជាអ្វីដែលម្តាយធ្វើដើម្បីកូន តែកូនម្នាក់ៗនៅតែមិនយល់ពីទឹកចិត្តមួយ ពេលណាមួយដែលស្ទើរតែបាត់បង់ទៅហើយ ទើបយល់...(មានវីដេអូ)
-

ភ្នំពេញ៖ ខ្សែជីវិតមនុស្សម្នាក់ ពិតជាមិនដូចគ្នានោះទេ អ្នកខ្លះគេកើតមកជាកូនអ្នកមាន មានអ្នកខ្លះទៀតជាកូនអ្នកក្រ ខំប្រឹងរស់ពីមួយថ្ងៃទៅមួយថ្ងៃ គ្រាន់តែចង់ជីវិតដ៏មានក្តីសុខនៅក្នុងរង្វង់គ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែពេលវេលាមួយបានមកដល់ ក្មេងប្រុសម្នាក់ដែលធ្លាប់តែសប្បាយ និងទទួលបានភាពកក់ក្តៅនៅក្នុងជីវិតនោះ ដែលមានដូចមុនទៀតហើយ។ ដូចជាឃ្លីបវីដេអូអប់រំមួយដែលមានចំណងជើងថា​ "កូនដុំថ្ម​ (Stone Boy)" នៅក្នុងសាច់រឿងអប់េរំមួយនេះ ពិតជាបង្កប់ទៅដោយអត្តន័យជាច្រើនរាប់មិនអស់។ ស្រ្តីម្នាក់ខំប្រឹងតស៊ូស៊ីឈ្នួលវាយថ្ម ដើម្បីតែរកលុយទិញអង្គរច្រកឆ្នាំង ពីមួយថ្ងៃទៅមួយថ្ងៃ និងផ្គត់ផ្គង់ឲ្យកូនបានទៅរៀនសូត្រដើម្បីទទួលបានចំណេះ និងមិនឲ្យលំបាកដូចម្តាយពេលនេះ។ ក្នុងនាមជាស្រ្តីមេម៉ាយកូនពីរ ពិតជាវេទនាខ្លាំងណាស់ ពេលដែលអត់ពីស្វាមីទៅ ខ្លួនត្រូវដើរតួរជាម្តាយផង ជាឪពុកផង ប្រើកំលាំងទាំងប៉ុន្មាននៅក្នុងខ្លួន ដើម្បីចិញ្ចឹមបីបាច់កូន ឲ្យធំ ព្រមជាមួយនឹងចំណេះដឹង ខ្ពស់ គ្រាន់ជាម្លប់ទៅថ្ងៃក្រោយ។ ព្រោះតែជីវភាពលំបាក និងមើលឃើញពីស្ថានភាពលំបាករបស់ម្តាយ កូនប្រុសច្បងដែលមានវ័យទើបតែប្រមាណជា១០ឆ្នាំ​ ក៏សម្រេចចិត្តបោះបង់ការសិក្សារចោល អ្វីដែលធំបំផុតសម្រាប់គេក្នុងពេលនោះ មិនមែនតែព្រោះតែការសិក្សានោះទេ តែមកពីមិត្តរួមថ្នាក់ជាអ្នកដាក់កំហិត និងបង្ខំឲ្យក្មេងតូចម្នាក់នេះឈប់រៀន ដោយមិត្តរួមថ្នាក់បានស្តីបន្ទោស និងបង្អាប់ថា​"ម៉េវាអ្នកវាយដុំថ្ម តើមានលុយឯណាទិញនំឲ្យវាស៊ី អាកូនដុំថ្ម"។ ក្រោយពីមានបញ្ហាជាមួយមិត្តរួចមក ក្មេងតូចនោះក៏បានសម្រេចចិត្តទៅធ្វើការជាមួយម្តាយ ដោយបញ្ឈប់ការរៀនសូត្រ។ ភ្លាមនោះម៉ែក៏បាននាំក្មេងតូចម្នាក់នោះ ទៅកន្លែងធ្វើការរបស់ខ្លួន ដោយឲ្យកូនវាយថ្មជាមួយខ្លួន ដឹងទេថាក្រោយពីទៅដល់កន្លែងហើយ ក្មេងប្រុសនោះធ្វើយ៉ាងណា? គ្រាន់តែទៅដល់កន្លែងធ្វើការរបស់ម្តាយភ្លាម ក្មេងតូចដែលទើបតែមានអាយុប្រមាណជា១០ឆ្នាំនោះ ស្ទើរតែស្រក់ទឹកភ្នែក ព្រោះខ្លួនត្រូវលើករបស់ដ៏ធ្ងន់មួយដើម្បីវាយបំបែកថ្ម មួយដុំ ឲ្យបែក ក្នុងពេលនោះ ម៉ែក៏បានបង្ហាញពីប្រាក់កំរៃដល់កូន ដោយបង្ហាញពីប្រាក់កំរៃក្នុងមួយថ្ងៃតែ៥០០០រៀល ក្នុងមួយថ្ងៃ ដោយគាត់បានប្រាប់ទៅកាន់កូនថា "លុយនេះគឺជាកំលាំងញើសឈាមម៉ែក្នុងមួយថ្ងៃ របស់ម៉ែ បើកូនមិនចង់លំបាកដូចម៉ែកូនត្រូវខំរៀន ដើម្បីយកចំណេះវិជ្ជារបស់កូននោះ ទៅរកលុតយឲ្យបានច្រើនជានេះណាកូនសំលាញ់ម៉ែ "។ ស្ទើរស្រក់ទឹកភ្នែកពេលបានមើលវីដេអូមួយនេះ៖ ប្រភព៖ Sophea Oan និង Ford Cambodia