ដំណឹងល្អ...ក្រដាសប្រាក់២ម៉ឺនរៀល គំរូថ្មី នឹងសម្រេចឲ្យចរាចរចាប់ពីថ្ងៃ...
ក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មី នឹងសម្រេចឲ្យចរាចរចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះតទៅ។ នេះបើយោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវអនុក្រឹត្យមុននេះបន្តិច។ តាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិ នៃកម្ពុជា រៀបរាប់ថា ការចេញក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មីនេះ ដើម្បីអបអរសារទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា គម្រប់៦៥ យាងចូល ៦៦ ព្រះវស្សា។
ប្រភព៖ srolanhnak
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។