វៀតណាម៖ គីមីទៀតហើយក្រសួងកិសកម្ម រកឃើញម្ទេសកិន និងម្ទេសក្រៀមមានផ្ទុកជាតិពុលកម្រិតខ្ពស់ ដែលអាចបង្កជំងឺមហារីកបាន
វៀតណាម៖ គីមីទៀតហើយ បងប្អូន បើតាមរបាយការណ៍ពីក្រសួងកិសកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមក្រោយពីការរឹបអូសម្ទេសក្រៀម និងម្ទេសកិនពីទីតាំងលក់ដូរចំនួន ០៥ នៅក្នុងប្រទេសវៀតណាម ព្រមទាំងបានរឹបអូសគំរូផលិតផលម្ទេសចំនួន ២៦២កញ្ចប់ សមត្ថកិច្ចបានបញ្ជាក់ថា ៣៦ភាគរយ ក្នុងចំណោមផលិតផលដែលត្រូវបានរឹបអូសនោះ គឺផ្ទុកទៅដោយសារធាតុពុលកម្រិតខ្ពស់មួយ មានឈ្មោះថា អាផ្លាតុកស៊ីន (Aflatoxin) ដែលអាចបង្កឲ្យបរិភោគកើតជំងឺមហារីកបាន។
នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ រាល់ផលិតផលដែលរកឃើញមានផ្ទុកសារធាតុពុលក្នុងកម្រិតខ្ពស់នោះ គឺសុទ្ធសឹងតែជាផលិតផលក្នុងស្រុកវៀតណាមផ្ទាល់តែម្តង ដែលភាគច្រើនគឺត្រូវបានគេយកពីក្នុងផ្សារទំនើប និងនៅតាមបណ្តាលខេត្ត ។ បច្ចុប្បន្ននេះមានផលិតផលជាច្រើនដូចជា ពោត សណ្តែក និងកសិផលជាច្រើនមុខទៀត ក៏កំពុងស្ថិតនៅក្នុងការពិសោធន៍ផងដែរ ។ ដូចនេះហើយសូម ពុកម៉ែ បងប្អូន គួរតែរើសផលិតផលណាដែលអ្នកគិតថាវាល្អសំរាប់ សុខភាពអ្នក ។ ប្រភពៈ ណុត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។