សូមប្រុងប្រយ័ត្ន...កញ្ញា រតនៈ ពិសី ព្រលះនារីម្នាក់ដែលប្រើប្រាស់សុទ្ធតែរបស់ប្រេនៗ បែរជាជំពាក់លុយគេមិនសងទៅវិញ....
-

ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងស្រីស្អាតម្នាក់ ដែលរស់នៅសុទ្អតែក្នុងបុរី ប្រើសុទ្អតែរបស់ប្រេន តែជំពាក់លុយគេមិនព្រមសងគេ ត្រូវបានតារាម្រៀង កញ្ញា រតនៈ ពិសី បានលើកឡើងថា "អ្នកខ្លះចឹងមែនហ្នឹង ខ្ចីលុយគេ មិនសង ហើយ នៅ ផុសអ៊ួត ឌឺគេ ទៀត ... មិនដឹងទេ ថាពេលខ្លួនហាមាត់ខ្ចីទេ ..គេ យល់មុខនឹងមានទឹកចិត្ដប៉ុណ្ណា ខំបុិច បោចឲ្យ តែ ចរឹកវិញ ធូរថ្លៃ ខ្ចី រាប់ដងមិនអស់ ដែលមិនដែលទុំមិច ?? ខ្ចីនៅតែខ្ចី រហូតម៉ង ..បើអ្នកខ្លះមានខ្លួនយកមកសងខ្លះផង ..ព្រោះពេលនេះកំពុងតែដាច់យ៉ៃហើយ"។

តារាចម្រៀងសម្ញែងដើមទ្រូង កញ្ញា រតនៈ ពិសី ប្រហែលជាមានរឿងស្រដៀងគ្នានេះហើយ បានជាកញ្ញាលើកឡើង បែបនេះនោះ។ ជាការពិតណាស់ សម័យបច្ចុប្បន្នអ្នកដែលប្រើសុទ្ធតែរបស់ទាន់សម័យ មិនប្រាកដថា សុទ្ធតែជាអ្នកមានលុយនោះទេ ដូចជាករណីខាងលើក៏ថាបានដែរ។
នៅក្នុងគណនីហ្វេសប៊ុករបស់ Rotanak Mony Sela បានរៀបរាប់ថា "សួស្តីបងប្អូនក្នុង Facebook ទាំងអស់គ្នា ជួយshare ម្នាក់មួយផង ដើម្បីកុំអោយជនខិលខូចម្នាក់នេះ ដើរឆបោកលុយគេបានទៀត..... មុខមាត់ស្អាត់បាត ប្រើរបស់សុតតែbrand brand រស់នៅសុតតែក្នុងបុរី ប៉ុន្តែចរិតធូថ្លៃ ដើរខ្ចីលុយគេមិនសង.... ហើយឡូវរត់បាត់ហើយ បើបងប្អូនបានឃើញជននេះនៅកន្លែងណា សុំទំនាក់ទំនងមកលេខទូរស័ព្ធ010699989 នឹង 089633331 យើងខ្ញុំនឹងមានជាលុយលើកទឹកចិត្តចំនួន500$ភ្លាមៗ ..... សុំជ្រាប ល្បិចឆបោកគាត់ គឺ ដើរតួកំសត់ អោយគេអាណិត ហើយលួងលោមគេអោយជឿរថាគាត់ជាមនុស្សល្អ .. តែបើលុយដល់ដៃហើយគឺមិនបានមកវិញចឹងមោង.... ជាចុងក្រោយសុំអរគុណបងប្អូន ពូមីងទាំងអស់ ដែលបានជួយចែករំលែក ព៍ត័មាននេះតៗគ្នា ដើម្បីការពារកុំអោយចាញ់បោកជនម្នាក់នេះទៀតអោយសោះ សុំអរគុណ"។
ដោយ៖ និមល ប្រភព៖ Ratanak Pisey Singer និង Rotanak Mony Sela