លោក វិល្លាម និយាយអ្វីខ្លះពីការប្រតិកម្មរបស់មន្រ្ដីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មទាក់ទងហ្នឹងការរិះគន់របស់ពលរដ្ឋ ?
មុននេះបន្ដិចលោក វិល្លាម អ្នកវិភាគសង្គមវ័យក្មេងដ៏មានប្រជាប្រិយបានបង្ហោះសារថា៖ «ដឹងទេ ថាក្រសួងពាណិជ្ជកម្មនឹងក្រសួងកសិកម្មមានមន្ត្រីក្រោមឱវាទទាំងថ្នាក់ក្រោមនឹងថ្នាក់លេីសរុបជិត១០០០០ម៉ឺននាក់ ចំណាយថវិការដ្ឋខ្ទង់១០០លានដុល្លាក្នុងមួយឆ្នាំ
នៅពេលដែលសេវាសាធារណៈរបស់ក្រសួងទាំង២ស្ថាប័ននេះមានដំណេីរការក្នុងបុព្វហេតុបំរេីពលរដ្ឋមិនបានល្អ ១ ៖ ផ្នែកកសិកម្ម ជ្រូកនាំចូលពីយួន បន្លែនាំចូលពីយួន ម្រេចក្នុងស្រុកធ្លាក់ថ្លៃកសិករត្រៀមក្ស័យធន ពេលពលរដ្ឋរិះគន់ចោទថាពលរដ្ឋ អគតិ ២ ៖ វិស័យពាណិជ្ជកម្ម . ផលិតលក់លេីទីផ្សាផលិតចែកចាយផ្នែកចំណីអាហារដែលផលិតឡេីងមិនស្របតាមគុណភាពស្តង់ដាមិនសូវត្រួតពិនិត្យ ផលិតផលគេចពន្ធចរាចរណ៍ពាសពេញប្រទេស បញ្ហាសាំងឡេីងថ្លៃ ពេលពលរដ្ឋរិះគន់គម្រាមប្រេីច្បាប់ចាប់អ្នករិះគន់ កាលណាយេីងឃេីញចរិតកូនចៅ «រដ្ឋមន្ត្រី» យេីងដឹងដល់ចរិតមេ «នាយករដ្ឋមន្ត្រី» ថាអសមត្ថភាព ចន្លោះប្រហោងផ្នែកគ្រប់គ្រង ថវិការជាតិដែលរដ្ឋចំណាយ មួយផ្នែកបានមកពីពន្ធដា ដែលបង់ដោយពលរដ្ឋគ្រប់រូប មួយផ្នែកទៀតបានមកពីកំចីបរទេស ប្រាក់ជំនួយ ដោយយក ឈ្មោះពលរដ្ឋមួយប្រទេសទៅបញ្ចាំ ហេតុអ្វីពលរដ្ឋរិះគន់មិនបាន ? ប្រសិនជាប្រទេសយេីងមានពលរដ្ឋប្រកបដោយសីលធម៌ គោរពច្បាប់ មានចំនេះដឹងល្អ គាត់នឹងរេីសបានអ្នកដឹកនាំល្អដូចគ្នាដែរ បច្ចុប្បន្នពលរដ្ឋគាត់មិនយល់សោះអំពីចំណុចនឹងទេីបរេីសបានតែមន្ត្រីរបៀបហ្នឹងដូចគ្នា អ្នកដឹកនាំល្អគេដឹងតួនាទីគេណាស់គ្រាន់តែលឺពលរដ្ឋមានបញ្ហា លឺពលរដ្ឋរិះគន់ គេដេកមិនលក់ទេ ព្រោះគេមកធ្វេីការដោយមនសិកា គេដឹងថាឋានានុក្រមរបស់គេជាឋានានុក្រមអ្នកទូលនូវទំនួលខុសត្រូវ , ពលរដ្ឋត្រូវរេីសអ្នកដឹកនាំដែលមកធ្វេីការដោយមនសិការ ដែលជាបុគ្គលមកធ្វេីការដោយបេះដូង ព្រោះចង់យកចំនេះខ្លួនមកបម្រេីជាតិ ចង់អោយជាតិរីកចំរេីន, អ្នកដឹកនាំល្អគ្រាន់តែលឺចំនុចប្រហោងក្រោមការដឹកនាំរបស់ខ្លួន គឺរត់ប្រសាច់ទៅដោះស្រាយភ្លាមៗ មិនមែនមកប្រកែកយកត្រូវបែបហ្នឹងទេ !»
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។