ជួយស៊ែរដើម្បីជួយរកមុខឃាតករផង!! នាយ ពាក់មី បង្ហោះវីដេអូ កំពុងជួបទុក្ខធំ ខណៈដែលប្អូនថ្លៃ ត្រូវឃាតករជិះឡានដេញបុកប្អូនប្រុស (មានវីដេអូ)
សីហា
-

ភ្នំពេញ៖ មុននេះបន្តិចតារាកំប្លែង នាយ ពាក់មី បានប្រកាសក្ដែងៗនៅលើបណ្ដាញសង្គម ដោយពោលចំៗស្វែងរកមុខឃាតក ជិះឡានដេញបុកប្អូនប្រុសរបស់លោក ។

ក្នុងនោះ លោកក៏បានបង្ហោះជាសារ អមជាមួយនឹងវីដេអូឃ្លីប បង្ហាញពីសកម្មភាពពេលកើតហេតុ ដោយរៀបរាប់ថា៖
«នៅយប់ថ្ងៃទី១០ ខែ៥ ឆ្នាំ២០១៨នេះ ឃាតកជិះឡានដេញបុកប្អូនប្រុសខ្ញុំ សូមបងប្អូនជួយស៊ែរវីដេអូនេះ អោយឃាតក បានឃើញផង យើងខ្ញុំបានដាក់ពាកក្យបណ្តឹងហើយ មកដល់ថ្ងៃនេះសមត្ថកិច្ចខណ័ឬស្សីកែវ មិនទាន់ហៅឃាតករមកដោះស្រាយបានទេ» ។
បច្ចុប្បន្នដោយសារតែ ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ធ្វើឲ្យលោកនិងក្រុមគ្រួសារសម្រេចចិត្តរៀបចំឯកសារនាំប្អូនប្រុសរូបនេះ ទៅបន្តព្យាបាលនៅមន្ទីរពេទ្យឯប្រទេសវៀតណាម៕
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖