កូនយើងកូនគេ...បងប្រុសម្នាក់ទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ ដើម្បីយកលុយជួយដល់គ្រួសារ តែពេលនេះបានរងគ្រោះថ្នាក់​ដាច់ដៃឆ្វេង ដោយសារតែដៃចូលម៉ាស៊ីន ខ្លោចចិត្តណាស់....
-

#លម្អិតករណីកាលពីម្សិលមិញ #សូមជួយ share ផង ជនរងគ្រោះឈ្មោះ គន់ រស្មី ភេទប្រុស អាយុ 22 ឆ្នាំ នៅលីវ មានទីកន្លែងកំណើតនៅភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ បានរងគ្រោះដោយដាច់ដៃឆ្វេង ដោយសារ ចូលម៉ាស៊ីនប៉្រេស(Press) នៅវេលាម៉ោងប្រហែល 1 រសៀល ក្នុងរោងចក្រ건영기업 នៅទីក្រុងក្វាងជូធំ ប្រទេសកូរ៉េខាងត្បូង។ អាសយដ្ឋានរោងចក្រ 광주 광역시 광산구 평동 산단 1번로 29(옥동)។ ឥឡូវកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ 대중병원 ឬ 해피병원 ជាន់ទី3 បន្ទប់319 អាសយដ្ឋាន 광주광역시 북구 경열로 216(유동)។ គាត់ទើបតែមកប្រទេសកូរ៉េបានប្រហែល៦ខែទេ(ថ្ងៃចេញដំណើរពីខ្មែរ ថ្ងៃ12ខែ12ឆ្នាំ2017)។គាត់ជាមនុស្សល្អគួរឲ្យអាណិតស្រលាញ់ មិនគួរជួបរឿងអកុសលបែបនេះសោះ?។ សូមបងប្អូន សប្បុរសជន មេត្តាជួយគាត់ផង ព្រោះគ្រួសារគាត់ពឹងផ្អែកទៅលើគាត់តែម្នាក់ ឥឡូវគាត់ជួបគ្រោះថ្នាក់ រហូតធ្លាក់ខ្លួនពិការ មិនដឹងថាថ្ងៃខាងមុខ ជីវិតគាត់នឹងទៅជាយ៉ាងណាទេ ដូច្នេះសូមបងប្អូន មេត្តាជួយគាត់ផងទោះតិចក្តីច្រើនក្តី ដើម្បីអោយគាត់មានសង្ឃឹមរស់តទៅមុខទៀត។ សូមអរគុណទុកជាមុន។ ខ្មែរជួយខ្មែរ ពេលមានទុក្ខហើយនៅឆ្ងាយពីគ្រួសារ មានតែសង្ឃឹមទៅលើបងប្អូនដែលជាខ្មែរដូចគ្នា ពេលមានទុក្ខជួយគ្នាទៅវិញទៅមក នេះហើយជាសណ្តានចិត្តរបស់ខ្មែរ។ នឹងសូមអគុណដល់បងប្អូនសប្បុរសជនទាំងអស់ដែលបានជួយជាថវិការដល់គាត់ នេះជាសណ្តានចិត្តដ៏មិនអាចកាត់ថ្លៃបាន។

ប្រភព៖ Chhit Sophorn