ម្ចាស់គណនីហ្វេសប៊ុក Chhit Sophorn បានលើកឡើងថា "ជីវិតជាពលករ ទៅស៊ីឈ្នួលស្រុកគេ គឺវាលំបាកចឹង គិតថាចេញពីស្រុកកំណើតទៅរកលុយដើម្បីមករស់នៅស្រុកខ្លួន ដោយបង្កើតមុខរបរមួយដែលអាចជាគោល ក្នុងជីវិត តែពេលនេះអ្វីៗក៏គ្មាន ថែមទាំងបាត់បង់ទៅវិញទៀត"។ លោកបានបន្តទៀតថា "មកដល់កូរ៉េនឹកថាខ្លួនមានសំណាងណាស់ដែលបានមកធ្វើការស្រុកគេ ប្រាក់ខែពាន់ៗ$ នឹកថាពេលត្រលប់ទៅខ្មែរវិញនឹងមានលុយ មានមុខរបរសមរម្យ។ តែផ្ទុយទៅវិញគ្រោះកាចអកុសលបានរុញច្រានឱ្យជីវិតធ្លាក់រណ្តៅ ធ្លាក់ខ្លួនពិការមួយពព្រិចភ្នែក ដោយសារតែការងារ គ្មានថ្ងៃណានឹងអាចត្រលប់ដូចដើម។ ?? ថ្ងៃនេះមិត្តភ័ក្តិដែលធ្វើការជាមួយខ្ញុំត្រូវបាត់បង់ដៃម្ខាងដោយសារតែការងារ(ផ្នែកប្រេះ)នៅតំបន់ក្វាងជូធំ។គាត់ទើបតែមកបាន៥ខែ ឥលូវត្រូវមកជួបរឿងបែបនេះ ?? សូមបងៗដែលមកធ្វើការនៅកូរ៉េទាំងអស់ ប្រុងប្រយ័ត្នពេលធ្វើការងារ។ ?? សូមបងប្អូនមេត្តាជួយគាត់តាមសទ្ធា សូមអគុណទុកជាមុន??? សូមបញ្ជាក់: ដោយសារតែជនរងគ្រោះមិនទាន់ចង់ឱ្យគ្រួសារដឹងនៅឡើយ ព្រោះខ្លាចអ្នកផ្ទះមានបញ្ហា ទើបមិនទាន់បង្ហាញមុខ។ គាត់ភេទប្រុសនៅខេត្តតាកែវ ស្រុកបាទី។ អាចទៅមើលគាត់ផ្ទាល់នៅមន្ទីពេទ្យ 대중병원 ឬ해피병원 ជាន់ទី3 បន្ទប់319 លេខទូរស័ព្ទ 01050511193/ 01039479330។ ខ្មែរជួយខ្មែរ"។
ប្រភព៖ Chhit Sophorn