ចៅប្រុសបង្កើត ទាញពូថៅវាយលើជីតាដួលសន្លប់នៅនឹងកន្លែង ព្រោះតែខឹងជីតាស្តីឲ្យរឿង....
-

ក្រចេះ៖ ចៅប្រុសបង្កើតបានទាញពូថៅវាយចំក្បាល១ពូថៅ បណ្តាលឲ្យដួលសន្លប់ ដែលហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ក្រគរ សង្កាត់​ក្រគរ ខេត្តក្រចេះ។

ជនរងគ្រោះមានឈ្មោះ ធូ ឈី​ម ភេទ​ប្រុស អាយុ៦៨ឆ្នាំ មុខរបរ​ជរា នៅ​ភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ។ អំពើហិង្សា​នេះ កើតឡើង​ដោយសារ​ចៅ​ខឹង​ជីតា​ស្តីបន្ទោស​ឲ្យ​តិចតួច​រឿង​ស្នួល​ខោអាវ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ រីឯ​ជនសង្ស័យ​រត់គេចខ្លួន​បាត់ ហើយ​សមត្ថកិច្ច​ក៏​កំពុង​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕
ដោយ៖ វិសុទ្ធ