នាវាពិឃាត របស់រុ​ស្ស៊ី​ចំនួន៣គ្រឿង ​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ
-

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​ពិឃាត ​ដែល​ជា​នាវាចម្បាំង​ខ្នាត​ធំ​របស់​ប្រទេស​រុ​ស្ស៊ី​ចំនួ​​ន​៣​គ្រឿង នៅថ្ងៃ​ទី​២២ ឧសភា នេះ ​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ ។

នាវា​ពិឃាត​៣​គ្រឿង​នោះ​ នាវា​ទី​១​-​មានឈ្មោះ Admiral Vinogradov លេខ​៥៧២ ជានា​វា​ពិឃាត​បណ្តោយ ១៦៣ ម៉ែត្រ​ទទឹង ១៩,០០​ម៉ែត្រជម្រៅ​ទឹក៧,៨ ម៉ែត្រទម្ងន់​ផ្ទុក ៧,៩០០​តោនមាន​ចំនួន​នា​វឹក​៣៧៨​នាក់ ។នាវា​ទី​២-​ឈ្មោះ Adimral Tribus លេខ​៥៦៤ ជានា​វា​ពិឃាតបណ្តោយ១៦៣ម៉ែត្រ ​ទទឹង១៩​ម៉ែត្រជម្រៅ​ទឹក៧,៨ម៉ែត្រ ​ទម្ងន់​ផ្ទុក ៧,៤៨០ ម៉ែត្រ មាន​នា​វឹក​៣៧៨​នាក់ ។ នាវា​ទី​៣-​ឈ្មោះ Pechem Kolpashikovជានា​វា​ផ្គត់ផ្គង់​ភស្តុ​ភារ​បណ្តោយ​១៣០​ម៉ែត្រ ទទឹង២០ ម៉ែត្រមាន​នា​វឹក​ចំនួន ៦៣​នាក់ ។
សរុប​នាវិក​ទាំងអស់ ​មាន​ចំនួន​៨១៩​នាក់​ ដឹក​នាំ​ដោយ​លោក​វរ​នា​វី​ឯក Oleg korolev មេបញ្ជាការ​កង​នាវាចម្បាំង​រុ​ស្សុ​ី​ប្រចាំ​តំបន់​ប៉ា​សុ​ី​ហ្វិ​ក ។ នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា នាវា​ពិឃាត​របស់​ប្រទេស​រុ​ស្សុ​ី​នោះ​ មក​ធ្វើ​អី​និង​សំចត​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ? ។ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឱ្យ​​ដឹង​មុន​នេះ​​ថា នាវា​ពិឃាត​របស់​រុស្ស​៣​គ្រឿង បាន​មក​សុំ​ចត​នៅ​ផែ​ក្រុង​ព្រះ​ហ​នុចំនួន​៣​ថ្ងៃ ដើម្បី​ទំនាក់​ទំនង​ការងារ​ខាង​ផែ្ន​ក​យោធា​ជើង​ទឹក​រាម ៕
ប្រភព៖ ហេងលី