ប៊ុត សីហា ថាពិតជាសប្បាយចិត្តខ្លាំងណាស់ ដែល សម្តេច នៅតែចាំឈ្មោះក្មេងម្នាក់នេះ...
-

ភ្នំពេញ៖ ថ្មីៗប្រមុខដឹកនាំប្រទេស សម្តេចតេជោ ស្រាប់តែមានប្រសាសន៍ ទាក់ទិនទៅដល់ តារាច ម្រៀង​ម្ចាស់​ពា​ន​The Voice Cambodia រដូវកាលទី១ លោក ប៊ុត ស៊ីហា ដែលជីវិតហាក់ចាកឆ្ងាយពីភាពរុងរឿង មកដិ​តដាមនិង​កេរ្តិ៍អាម៉ាស ធ្លាប់ជាប់ពាក់ព័ន្ធគ្រឿងញៀន។

ក្នុងប្រសាសន៍ទាក់ទិញមកដល់ឈ្មោះ ប៊ុត ស៊ីហា ម្ចាស់ពានតារាចម្រៀងកម្រិតពិភពលោកនោះ សម្តេចហាក់ប​ង្ហា​ញ​សារទទួចទៅមហាជនក៏ដូចជាមិត្តភក្រិសិល្បៈកុំរើសអើសនិង ប៊ុត ស៊ីហា តារាចម្រៀងដែលរងនួវភាពអាម៉ាស នឹ​​ងចំហាយអាស្រូវគ្រឿងញៀន។ ខណៈដែលលោកក៏បានបង្ហាញដែរថា «ប៊ុត សីហា ខំសារភាពថាលោកមិនបា​ន​ប្រ​ព្រឹត្តដូចការចោទប្រកាន់ពីសំណាក់បងប្អូនមួយចំនួននោះទេ ពោលគឺលោកជាមនុស្សត្រឹមត្រូវ សូម្បីតែលទ្ធ​ផល​ពិនិត្យទឹកនោម ក៏បានបង្ហាញថា គ្មានសារធាតុញឿនដែរ»។
សារសម្តេច ដែលជាមនុស្សកំពូលមនុស្ស លើពលរដ្ឋខ្មែរជា១៥លាននាក់ រស់នៅលើអាណាចក្រកម្ពុជា ប្រៀបបានជាឱសថឬក៏ជាសារធាតុដ៏ពិសិដ្ឋមួយ មកជួយលាងជម្រះភាពអាម៉ាសរបស់ ប៊ុត ស៊ីហា ដែលរន្ទឺជាប់និងសតិមហាជនខ្មែរ និងការប្រើប្រាស់គ្រឿងញៀន ។
ក្នុងក្តីរំភើបនេះដែរ លោក ប៊ុត ស៊ីហា ដែលរីកស្រស់ថ្លាទឹកមុខ ដូចគ្រាប់ជី ត្រាំទឹកនោះ ក៏បានបង្ហាញសាររីករាយសាទរប្រសាសន៍ប្រមុខដឹកនាំប្រទេសថា«អរគុណសម្តេចដែលចាំឈ្មោះសីហា ខ្ញុំករុណាពិតជារំភើបចិត្តដែលសម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងនិងលើកទឹកចិត្តខ្ញុំករុណា ឈ្មោះខ្ញុំពិតជាល្បីណាស់បានលឺដល់សម្តេច។សូមសម្តេចប្រកបដោយសុខភាពល្អនិងជាម្លប់ដល់កូនចៅ»។
ប្រភព៖ dara-news