រយះពេល២០ថ្ងៃហើយគ្រោះអកុសលស្លាប់ ១៣នាក់ និង ជាង ២០០នាក់ទៀតរងរបួសនៅខេត្តក្រចេះ រកមូលហេតុមិនឃើញ រដ្ឋមន្ត្រីបានត្រឹមច្រានចោល
(ភ្នំពេញ) ប្រជាពលរដ្ឋបានជួបគ្រោះអកុសលរហូតស្លាប់ ១៣នាក់ និង ជាង ២០០នាក់ទៀតត្រូវបានគ្រូពេទ្យជួយសង្គ្រោះឲ្យរួចជីវិតផុតពីក្តីមរណា។ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ គឺមានរយៈពេលគម្រប់ ២០ថ្ងៃហើយ ដែលពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះមិនទាន់មានមន្ត្រីជំនាញណារកឃើញមូលហេតុពិតដែលនាំឲ្យពួកគាត់ជួបគ្រោះដូចនេះនៅឡើយនោះទេ។ ការរកមូលហេតុពិតនៃការនាំឲ្យជួបគ្រោះរហូតដល់ស្លាប់មិនឃើញបែបនេះ វាកាន់តែអភ័ព្វទៅទៀតសម្រាប់សព។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។