ក្រោយសម្រែកសាច់ញាតិស្រែកយំ និងស្នូរភ្លេងក្លងខែក! រឿងពុលនៅក្រចេះ យកឈាមអ្នកស្លាប់ទៅពិនិត្យដល់សិង្ហបុរី ឯលទ្ធផលផ្ទុយស្រលះពីការគិតទាំងស្រុងតែម្តង...
ករណីពុលទឹកស្លាប់មនុស្ស ១៣នាក់ និងចូលមន្ទីរពេទ្យជាង ២០០នាក់នៅខេត្តក្រចេះ បានធ្វើឲ្យមានការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ ពីក្រសួងពាក់ព័ន្ធនានា ដើម្បីស្វែងរកមូលហេតុពិត ប៉ុន្តែលទ្ធផលដែលទទួលបានគឺខុសគ្នាទាំងស្រុង។ នៅថ្ងៃទី២១ ខែឧសភានេះ ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា ការពុលទឹកនៅខេត្តក្រចេះថ្ងៃមុន ក្រសួងបរិស្ថាន បានយកឈាមអ្នកស្លាប់ទៅពិនិត្យដល់ប្រទេសសិង្ហបុរី ហើយរកឃើញថា គ្មានជាតិស្យានីដដែលប្រើសម្រាប់លាងសម្អាតរ៉ែមាស នៅក្នុងឈាមអ្នកស្លាប់នោះទេ ពោលគឺនៅក្នុងទឹក មានជាតិពុលពីថ្នាំសម្លាប់សត្វល្អិត និងថ្នាំសម្លាប់ស្មៅ។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។