ល្បីបាត់...កូនតុងទីនមុខស្រស់ ដាក់មួយម៉ាត់ឲ្យមេតុងទីនស្ទើរក្អួតឈាម...(មានវីដេអូ)
-

ភ្នំពេញ៖ ពាក់ព័ន្ធនឹងរឿងតុងទីន បានបងប្អូនភាគច្រើនតែងតែលេង ជារៀងរាល់ថ្ងៃ រាល់ខែ ហើយការលេងនេះផងដែរ ភាគច្រើនសុទ្ធតែមនុស្សដែលស្គាល់ មានមិត្តភក្តិ អ្នករួមការងារ ឬ អ្នករស់នៅភូមិផងរបងជាមួយគ្នាជាដើម។

យ៉ាងណាមិញដូចជារឿងមួយនេះចឹង បងស្រី្តម្នាក់ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Ren O LaLa បានធ្វើការបង្ហោះជាសារក៏ដូចជាវីដេអូថា "បងប្អូនមើលមុខមីថោកនេះទៅជំពាក់លុយគេហើយសំដីឡូយទៀត។ ធ្វេីជាស្រីKTVហេីយចារឹកថោកជាងឆ្កែទៀត ។ សួរថាចេះខ្មាស់គេទេ? សីុកម្លាំងញេីសឈាមគេនឹង ? ធ្វេីស្រីKTV គេមេីលថោក ហេីយគួរតែចេះ ធ្វេីអោខ្លួនមានចំណុចល្អខ្លះទៅ, ប្ដីវាសុំអោយលុបរូបម្ដងហេីយ ។ ហេីយខ្ញុំខំយោគយល់ម្ដងហេីយទុកពេលអោយហេីយ រយះពេល2ខែ តែហេតុអីម៉េចមិនចេញមុខបកស្រាយចឹង? បេីបងបងប្អូនឬមិត្តណាបានឃេីញម្នាក់នេះជួយទំនាក់ទំនងមកខ្ញុំផង ខ្ញុំនឹងជូនសគុណ200$។ ជួយShare like អោយវាបានឃេីញផង វាចេះខ្មាស់គេទ? អរគុណ"។
បងស្រីក៏បានបន្ថែមទៀតថា "បងប្អូនជួយស្ដាប់មនុស្សដែលជំពាក់លុយគេហេីយ និយាយឡេីងលូយ ៕ តេីខួររបស់អ្នកសាងពីអី ? មុខមាត់ស្អាតបាន តែចារឹកថោកជាងអាចមន៏ទៀត៕ វាចង់ល្បី ថាវាចារឹកថោកប៉ុណ្ណា សូមជួយShare Like អោយដល់វាផង ហេីយបេីបងប្អូនណាស្គាល់វាឬបានជួបវា ជួយទំនាក់ទំនងមកខ្ញុំផង 0966602223 អរគុណសំរាប់like នឹងShare"
ទាក់ទិននឹងរឿងមួយនេះផងដែរ បងស្រីក៏បានបន្ថែមទៀតថា "មកស្តាប់សម្តីវាទៅ វាធ្វើចឹងដាក់ខ្ញុំ ខ្ញុំខំឲ្យវាលេង វាប្រាប់ថាវាចង់យកលុយទៅធ្វើច្រមុះឲ្យស្អាតនឹងគេ តែពេលវាដេញហើយ វាមិនបង់ឲ្យវិញសោះ"។
ភ្លាមនោះនារីម្នាក់នោះក៏បានឆ្លើយបតយ៉ាងស្អាតថា "សំណាងហើយលុយតិចនោះ ខ្ញុំខ្ចិលធ្វើបាបយើងយល់អត់ ចង់លេង៥ ៦ក្បាលក៏បានដែល តែអាណិតយើង ប៉ុណ្ណឹងហើយអត់អាណិតទៀតហី គិតមើលខ្លួនឯងទៅ​ សំណាងហើយដែលខ្ញុំលេងដេញពីក្បាលនោះ បើខ្ញុំចង់ធ្វើបាបយើង ខ្ញុំដេញ៥ ៦ ក្បាល នេះមកពីខ្ញុំគិតថា យើងរាប់អានគ្នា"។ នាងក៏បានបន្ថែមទៀតថា "មុននឹងគម្រាមខ្ញុំ អ្នកឯងមានភស្តុតាង ថា ខ្ញុំយកលុយអ្នកឯងអត់ មានក្រដាសស្លាកស្នាម មេដៃ​ មេជើង អត្តសញ្ញាណប័ណ្ណ មានអ្នកណាទទួលខុសត្រូវ មានអ្នកណាធ្វើជាសាក្សីអត់ អ្នកឯងចេញមកគម្រាមខ្ញុំចឹង ខ្ញុំសួរអ្នកឯងនៀក អ្នកឯងនិយាយចេះតែទៅរួចដែរ ខ្ញុំនិយាយមែនតើស ខ្ញុំសួរថាបើសិនជាខ្ញុំយកលុយអ្នកឯង អ្នកឯងមានភស្តុតាង ផ្តិតមេដៃ មេជើងមានសាក្សីឆ្វេងស្តាំអត់ ចាំនិយាយជាខ្ញុំយល់ទេ មុននឹងនិយាយអីគិតម្តងទៀតទៅ"។
ចំណែកសម្តីអ្នកចូលមកខមិន​ ដែលមានឈ្មោះថា Mak Meng Horng "ជាប់កម្មជាប់ពារហេិយ លុយតុងតិនសោះនឹងហាអត់អណិតមេទេអី" រីឯម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Ratana Chhourn ក៏បានលើកឡើងថា "យកសម្តីដែរគាត់និយាយធ្វើភុស្តតាងទៅ"។
គួរបញ្ជាក់ផងដែរថា រឿងជំលោះនេះបានកើតឡើង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨​ ដោយបានស្រីម្នាក់បានធ្វើការបង្ហោះ​រូបភាពអមជាមួយសារនៅក្នុងទូរស័ព្ទរបស់គ្នា។ ដូចនេះសូមបងប្អូនត្រូវមានការប្រុងប្រយ័ត្ន នេះគឺជាមេរៀនមួយសម្រាប់បងប្អូនទាំងអស់គ្នា ដែលចង់លេងតុងទីន។
មានវីដេអូ ឆ្លើយឆ្លងគ្នា៖ ប្រភព៖ Ren O LaLa