បិតាកូរមែនហើយ !! គ្រាន់តែប្រកបឈ្មោះក៏ឈឺក្បាលជំនួសដែរ មិនដឹងភាសាស្អី.....(មានវីដេអូ)
អីយ៉ា មួយគ្រួសារកូរតែម្ដងហើយ មិនបាច់ថាតែអ្នកសម្ភាសន៍ទេ រូបខ្ញុំនេះក៏មានអារម្មណ៏ថាឈឺក្បាលដែល ពិតជាកម្របានជួបមែន គ្រាន់តែប្រកបឈ្មោះក៏តឹងចិត្តខ្លាំងណាស់ដែរ ហើយក៏មិនធ្លាប់ឮឈ្មោះអីវែងយ៉ាងនេះផងទេពីមុនមក។ វីដេអូកម្សាន្តមួយនេះ ពិតជាធ្វើអោយអ្នកទស្សនាសើចហៀរទឹកភ្នែកមែន កុំថាឡើយស្ដាប់សម្លេង សូម្បីមើលកាយវិការក៏សើចដែរ។ បើតាមការប្រកបឈ្មោះយើងឃើញថា វែងអន្លាយ ហើយមិនដឹងជាឈ្មោះអ្វីអោយពិតប្រាកដ។ មិនតែប៉ុណ្ណោះ ថែមទាំងកូរសម្បើមថែមទៀតផង ខណៈដែលកំពុងតែសម្ភាសន៍ពីភាគីម្ខាងទៀត។ ទោះជាយ៉ាងណាវីដេអូមួយនេះ ពិតជាល្អសំរាប់ ពុកម៉ែ បងប្អូន ទាំងអស់គ្នាដែលសំរាកពីការងារ ដែលជួយអោយអ្នកទាំងអស់គ្នា មានអារម្មណ៏និងភាពសប្បាយរីករាយ ហើយធ្វើយើងគ្រប់បានសើចសប្បាយ។ ភាពសើចសប្បាយជាហេតុនាំមកនូវអារម្មណ៍ស្រស់ថ្លា បំបាត់ទុក្ខព្រួយមួយៗគ្រាដែរ៕










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។