រកឃើញជនដែលជេរប្រមាថព្រះមហាក្សត្រម្នាក់ទៀតហើយ
ខេត្តសៀមរាប ៖ ក្រោយពីមានការបង្ហោះរូបភាពអមជាមួយខ្លឺមសារ ជេរប្រមាថព្រះចេស្ដារបស់ព្រះអង្គ កាលពីថ្ងៃទី១៣ ខែឧសភា រួចមក លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ដាក់កម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវជាបន្ទាន់។ លុះមកដល់ថ្ងៃ១៩ ខែឧសភា ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយសហការជាមួយនគរបាលស្រុកជីក្រែង ក៏បានរកឃើញម្ចាស់គណនីហ្វេសប៊ុកខាងលើនោះគឺឈ្មោះ បាន សំភី ភេទប្រុស អាយុ៧០ឆ្នាំ មានមុខរបរជា ជាងកាត់សក់ បច្ចុប្បន្នរស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង ។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។