បាត់លុយទៀត...ជនជាតិបរទេសម្នាក់ បានចូលម៉ាស្សា យីហោ បែបបុរាណខ្មែរ បានបាត់លុយអស់១០០០ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលពេញខណ្ឌដូនពេញ...
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ បុរសម្នាក់ជាជនជាតិបរទេស មិនស្រួលខ្លួនចូលទៅម៉ាស្សានៅហាងយីហោ បែបបុរាណខ្មែរ ខណៈចេញមកវិញបម្រុងនឹងគិតលុយ ស្រាប់តែដកកាបូបលុយចេញមក ស្រាប់តែបាត់លុយអស់ចំនួន១០០០ដុល្លារ ហើយក៏ទៅប្តឹងសមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាគមន៍ នៅចំណុចហាងម៉ាស្សាយីហោ បែបបុរាណខ្មែរ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។