វិធីងាយៗសម្រកខ្លាញ់ក្បាលពោះបែបធម្មជាតិ ចំណាយតិច និងជួយឲ្យមានសុខភាពល្អ ជួយ share បន្តដល់អ្នកដែលចង់សម្រកក្បាលពោះផង *វិធីធ្វើ៖ - យកក្រូចឆ្មារលុញជាមួយអំបិលទុករយៈពេល២០នាទី រួចជូតអំបិលនោះចេញ - ហាន់វាជាចំណិតស្តើងៗយកគ្រាប់វាចេញ - ដាក់ចូលទៅក្នុងក្រឡកែវ (មើលរូបភាព) - រៀបចំចាក់ទឹកឃ្មុំ យកទឹកឃ្មុំសុទ្ធ ចូលទៅក្នុងក្រឡកែវ - ចាក់ទឹកឃ្មុំចូលឲ្យពេញស្មើនឹងក្រូចឆ្មារ - បិទគម្រប រួចរក្សាទុករយៈពេលបីថ្ងៃ រួចអាចដួសវាយកមកលាយជាមួយទឹកក្តៅឧណ្ហៗ ឬជាមួយទឹកស្អាតធម្មតាក៏បានដែរ។ - វិធីញ៉ាំៈ ពេលហូបម្តងយកទឹក១កែវលាយជាមួយក្រូច២ចំណិត មុនចូលគេង និងក្រោយទទួលទានអាហារពេលព្រឹកមួយម៉ោងរៀងរាល់ថ្ងៃ។ រយៈពេលពីរសប្តាហ៍ អាចនឹងឃើញលទ្ធផលថាវាពិតជាត្រឹមត្រូវ ឬយ៉ាងណា? ដើម្បីមានប្រសិទ្ធភាពអ្នកត្រូវតមអាហារណាដែលសំបូរជាតិខ្លាញ់ ហូបបន្លែឲ្យបានច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំផង។
ប្រភពៈ អ៊ាង សុផល្លែត Sophalleth