មិនគួរសោះ!! ព្រោះតែផលប្រយោជន៏ ផ្ទាល់ខ្លួនធ្វើអោយមនុស្ស១៣នាក់បានស្លាប់និងជាង២០០នាក់ទៀតរងរបួសនៅឯខេត្តក្រចេះ..
ខេត្តមណ្ឌលគិរី ៖ ករណីពុលស្លាប់មនុស្ស១៣នាក់ និងជាង២០០នាក់ទៀតរងរបួសនោះពេលនេះ ក្រសួងរ៉ែ នឹងថាមពល ក្រសួងបរិស្ថាន អាវុធហត្ថលើផ្ទៃប្រទេស និងអាជ្ញាធរ ខេត្តមណ្ឌលគិរី សរុបប្រមាណ២០០នាក់ បានហែរជាក្បួនរថយន្តជិត១០០គ្រឿង ធ្វើដំណើរចេញពីទីរួមខេត្តមណ្ឌលគិរី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ កម្លាំងមន្ត្រីជំនាញដែលបានចូលទៅដល់ទីតាំងរែងមាស នៅជាប់ក្រុមហ៊ុន រ៉ុង ឆេង ដែលសង្ស័យថាបានបង្ហូរកាកសំណល់គីមីពុលចូលប្រភពទឹកធម្មជាតិ ដែលអ្នកភូមិប្រើប្រាស់ប្រចាំថ្ងៃ ទើបបណ្តាលឱ្យមានមនុស្សរងគ្រោះ កាលពីពេលកន្លងមក ។
ហេតុការណ៏នេះ ស្ថិតក្នុង ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គ្រាន់តែក្រុមការងារចុះទៅដល់ទីតាំងនោះភ្លាម ក៏ត្រូវបានម្ចាស់រត់គេចខ្លួនបាត់ទាំងអស់ មិនតែប៉ុណ្ណោះ នៅក្នុងទីតាំងនោះ គឺពិបាកក្នុងការដកដង្ហើមជាខ្លាំង ដោយមានក្លិនអាស៊ីតជះមកយ៉ាងខ្លាំង ។ និងឃើញមានអាងស្តុកទឹក ដែលមានការបង្ហូរសារធាតុគីមីចូលព្រែកទេរទៀតផង ។ ប្រភពៈ ណុត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។