ប៉ូលិសថៃបានវាយឆ្មក់វត្តអារាមចំនួន៤ កាលពីថ្ងៃព្រហស្បតិ៍ ដោយចាប់ខ្លួនព្រះសង្ឃលេចធ្លោនិងពុទ្ធបរិស័ទ ជាច្រើននាក់ នៅក្នុងប្រតិបត្តិការដ៏ធំបំផុត ក្នុងឆ្នាំនេះ ចំពេលមានការបង្ក្រាបលើការជួញដូរហិរញ្ញវត្ថុខុសច្បាប់ដោយវត្តអារាម។ នៅក្នុងការវាយឆ្មក់នេះគឺជាប្រតិបត្តិការចុងក្រោយបង្អស់របស់រដ្ឋាភិបាលយោធា ដើម្បីធ្វើកំណែទម្រង់ព្រះពុទ្ធសាសនាដែលត្រូវបានគោរពដោយប្រជាជនថៃជាង៩០ភាគរយ ភាគរយក្នុងចំណោមប្រជាជនចំនួន ៦៩លាននាក់ ប៉ុន្តែរូបភាពរបស់សាសនានេះត្រូវបានបំផ្លិចបំផ្លាញដោយលុយនិងរឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងព្រះសង្ឃ។ បើយោងតាមមន្រ្តីប៉ូលីស Thitiraj Nhongharnpitak នៃការិយាល័យស៊ើបអង្កេតកណ្តាល ដែលកំពុងស៊ើបអង្កេតព្រះសង្ឃ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា "នេះគឺជាដំណាក់កាលស៊ើបអង្កេត វានឹងក្លាយជាការពិតនិងមានភស្តុតាង"។ កងកុម្ម៉ង់ដូប៉ូលិសជាង១០០នាក់បានវាយឆ្មក់វត្តចំនួនបួននៅទីក្រុងបាងកកនិងខេត្ត Nakhon Pathom កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនគឺព្រះសង្ឃមួយអ្នកមានព្រះនាមថា Phra Buddha Issara ព្រះជន្ម ៦២ វស្សា ជាសកម្មជនព្រះសង្ឃដែលបានដឹកនាំការតវ៉ានៅតាមផ្លូវក្នុងឆ្នាំ ២០១៤ និងបានចាប់ផ្តើមយុទ្ធនាការមួយដើម្បីសម្អាតព្រះពុទ្ធសាសនា ប៉ុន្តែបានទទួលសត្រូវដោយការដាក់ឈ្មោះមេដឹកនាំសាសនាដទៃទៀតជាសាធារណៈដែលគាត់បានចោទប្រកាន់ពីបទធ្វើខុស។ ប៉ូលិសបាននិយាយថា ព្រះសង្ឃពីរអង្គផ្សេងទៀតព្រះនាម Phra Sri Khunaporn និង Phra Wichit Thammaporn ដែលជាជំនួយការចៅអធិការវត្ត “ភ្នំមាស” របស់ទីក្រុងបាងកកក៏ត្រូវបានចាប់ខ្លួនផងដែរជុំវិញការចោទប្រកាន់ពីបទកិបកេងលុយ។ ចំណែកព្រះសង្ឃនាម Phra Phrom Dilok ព្រះជន្ម៧២វស្សាដែលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពុទ្ធសាសនាដែលគ្រប់គ្រងព្រះសង្ឃក្នុងប្រទេសថៃគឺត្រូវបានគេចាប់ខ្លួនដោយសារតែរងការចោទប្រកាន់ថាបានលួចបន្លំមូលនិធិវត្តអារាម។ ប៉ូលិសបាននិយាយថា ព្រះសង្ឃពីរអង្គផ្សេងទៀតព្រះនាម Phra Sri Khunaporn និង Phra Wichit Thammaporn ដែលជាជំនួយការចៅអធិការវត្ត “ភ្នំមាស” របស់ទីក្រុងបាងកកក៏ត្រូវបានចាប់ខ្លួនផងដែរជុំវិញការចោទប្រកាន់ពីបទកិបកេងលុយ។ គួរបញ្ជាក់ថា វត្តអារាមរបស់ប្រទេសថៃដែលរកប្រាក់បានរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំពីការបរិច្ចាគគឺត្រូវបានញាំញីដោយរឿងអាស្រូវដែលរាប់ចាប់តាំងពីអំពើឃាតកម្ម ការរួមភេទនិងថ្នាំញៀនរហូតដល់ការដោះដូរហិរញ្ញវត្ថុ។ ស្ថិតនៅក្រោមសម្ពាធពីរបបយោធា ស្ថាប័នពុទ្ធសាសនាថៃបានព្យាយាមសម្អាតអំពើរបស់ខ្លួនចាប់តាំងពីឆ្នាំមុនមកដោយអនុវត្តវិន័យតឹងរ៉ឹងជាងមុនសម្រាប់ព្រះសង្ឃជាង៣០០,០០០អង្គ។ ព្រះសង្ឃពុទ្ធសាសនាត្រូវបានគេគោរពយ៉ាងខ្លាំងនៅក្នុងប្រទេសថៃហើយការចាត់វិធានការប្រឆាំងនឹងពួកគេត្រូវបានគេចាត់ទុកថាជាការហាមឃាត់ជាប្រវត្តិសាស្ត្រ។ ប៉ុន្តែរឿងអាស្រូវថ្មីៗនេះបានបង្ខំឱ្យអាជ្ញាធរពិចារណាឡើងវិញអំពីរបៀបដែលពួកគេដោះស្រាយការចោទប្រកាន់ប្រឆាំងនឹងមេដឹកនាំសាសនាព្រះពុទ្ធ៕ REUTERS