ឯកឧត្តម លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៍ជាថវិកាជូនដល់ ប្អូនស្រីឈ្មោះ លឹម លី ដែលជួបគ្រោះថ្នាក់ ដោយដើមឈើរលំសង្កត់បាក់ជើងម្ខាងពេលជិះម៉ូតូតាមផ្លូវ
ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមខេត្ត ដឹកនាំមន្ត្រី ចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៍ជាថវិកាជូនដល់ ប្អូនស្រីឈ្មោះ លឹម លីមួយ អាយុ ១៧ឆ្នាំមានទីលំនៅក្នុង ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ជាសិស្សថ្នាក់ទី១០C នៃវិទ្យាល័យហ៊ុនព្រៃនប់ ខេត្តព្រះសីហនុ និងជាយុវជនស្ម័គ្រចិត្តកាកបាទក្រហមស្រុក ដែលជួបគ្រោះថ្នាក់ ដោយដើមឈើរលំសង្កត់បាក់ជើងម្ខាងពេលជិះម៉ូតូតាមផ្លូវជាតិលេខ៤ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។