បើយោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថ្នាក់ Yat Toch បានធ្វើការបង្ហោះកាលពីថ្ងៃទី២៣ ខែឧសភា បានលោកបានលើកឡើងថា លាហើយនាមជាសង្សារ៩ឆ្នាំ។ នៅក្នុងគណនី របស់ Yat Toch បានរៀបរាប់ថា "#លាហើយនាមជាសង្សារ9Year? ថ្ងៃនេះ ជាថ្ងៃចុងក្រោយជាថ្ងៃចុងក្រោយយើងទាំង2នាក់ លាហើយឈ្មោះថាជាសង្សារនិងគ្នា☹️ស្រលាញ់គ្នារាប់ឆ្នាំ ជាសង្សារនិងគ្នាក៏រាប់ឆ្នាំដែរ ក៏តែងតែឈ្លោះប្រកែក ខឹង អន់ចិត្តនិងគ្នារាប់មិនអស់?អនុស្សាវរីយ៍យើងទាំង2ក៏ច្រើនរាប់អស់?តែថ្ងៃនេះ ជាថ្ងៃចុងក្រោយហើយ អស់ហើយនិស្ស័យជាសង្សារ អស់ហើយឈ្មោះថាជាសង្សារនិងគ្នាបន្តទៀត?ហើយក៏គ្មានថ្ងៃ និងវិលត្រឡប់ មករកភាពសង្សារនិងគ្នាសាជាថ្មីដែរ?លាហើយនាមជាសង្សារ លាហើយណា លាហើយមនុស្សល្អរបស់បង?ហើយក៏ដឹងមុនថាពួកយើងនិងមានថ្ងៃនេះ គឺថ្ងៃដែលយើងត្រូវព្រាត់គ្នារហូត?!តែក៏អគុណ សម្រាប់គ្រប់យ៉ាងកន្លងមក អគុណ ដែលតែងតែបំពេញតួនាទី ជាសង្សារនិងគ្នាបានយ៉ាងល្អ អគុណ ដែលស្រលាញ់ នៅក្បែរ មើលថែគ្នា ដោយចិត្តនិងចិត្ត មិនគិតមិនខ្វល់ពីអ្នកដទៃ ចង់អ្នកណានិយាយអី ក៏អូនមិនដែលនិងខ្វល់ ឬរេរាតាមពាក្យគេដែល តែថ្ងៃនេះ ហើយក៏ជាថ្ងៃចុងក្រោយរវាងយើងទាំង2ដែលជាសង្សារ ព្រោះពេលនេះអូនមានគូរដណ្ដឹង ហើយបន្តិចទៀតអូនក៏ត្រូវរៀបការដែល?!មិនគួរណាការតស៊ូ ព្យាយាមស្រលាញ់អូន បងបានទ្រាំ និងឆ្លងកាត់នូវបញ្ហា ការលំបាកជាច្រើន តែទីបញ្ចប់បងនៅតែត្រូវបាត់បង់អូន?បងមិនខឹងនិងអូនទេ ធ្វើមិចបើពួកយើងទាំង2មិនមែនគូរនិងគ្នា សុំទោសរយះកន្លងមកដែលបងមើលថែអូនមិនបានល្អ ជាតិក្រោយបងនិងសងអូនគ្រប់យ៉ាង(ហេតុអ្វីកូនកំលោះមិនមែនជាខ្ញុំ ហេតុអ្វីឈុតកូនកំលោះមិនមែនជាខ្ញុំជាអ្នកពាក់......ហេតុអ្វី?)"។ ព្រមជាមួយគ្នានោះដែរ ក៏មានអ្នកចូលមកខមិនដែលមានឈ្មោះថា Lena Cn "យី! ខាងប្រុសអោយគ្នាស្រីចាំដល់៩ឆ្នាំទៅហើយមិនព្រមយកគ្នាជាប្រពន្ធអោយច្បាស់លាស់ នៅឆ្លៀតមានអ្នកតាំងខ្លួនជាមាសទឹកដប់ជួយបញ្ចេញមតិដៀលអ្នកក្រោយថាអាងោះទៀត ដឹងទេ ថាអាងោះនោះមានតែក្នុងខួរមនុស្ស ប្រភេទអ្នកឯងហ្នឹងហើយ តែគេជាប្រុសដែលត្រូវអ្នកឯទៀតសរសើរទឹកចិត្ត និងតំលៃគេ ដែលគេព្រមចូលមកផ្ដល់តំលៃនិងជីវិតថ្មីដល់នារីដែលធ្លាប់រងកម្មហ្នឹងយើង បើគេល្អនឹងនាងតទៅទៀត គេបានតែបុណ្យ ហើយនាងនោះក៏សំណាងដែលបានអស់ទុក្ខសោកនឹងយើងទៅ ចំនែកយើងហ្នឹងបានតែបាបនិងវិប្បដិសារីជាប់ខ្លួន ជាពិសេសវានឹងកាន់តែឈឺបើថ្ងៃក្រោយមានកូនជាស្រីម្ដង អោយដឹងផងទៅមាសទឹកដប់ទាំងឡាយ ខ្ញុំនិយាយសំរាប់តែអ្នកដែលគិតផ្លូវនេះប៉ុណ្ណោះ"។ ចំណែកម្នាក់ទៀតដែលមានឈ្មោះថា និ ស្ស័យ ក៏បានលើកឡើងថា "ស្រលាញ់ស្រីយូពេកធ្វើអោយស្រីបែកចិត្ត?តែទោះជាយ៉ាងណាក៏ដោយបើស្រលាញ់គ្នាស្មោះមែនមិនគួរណាខាងស្រីទៅទទួលអ្នកថ្មីទេ?នេះក៏បញ្ចាក់ថាខាងស្រីមិនមានចិត្តស្មោះទេ?បើសិនជាបានរៀបការជាមួយក៏គង់តែថ្ងៃណាមួយនាងក្បត់ចិត្តទៅមានថ្មីដដែលទេ?បែកពីពេលនេះទៅក៏ល្អដែរ?ចូរអហោសកម្មអោយនាងទៅចុះ"និងមានការខមិនជាច្រើនទៀត ដូចជា "ប្រាំបួនឆ្នាំ!!!!!! មិនមានសមត្ថភាពឬក៏មិនចង់? ខ្ញុំជាមនុស្សប្រុសដូចគ្នា ខ្ញុំសុំត្រឹមបញ្ចេញយោបលទេ. បើជាខ្ញុំវិញ មិនទុកអោយគេចាំយូចឹងទេ. មនុស្សស្រីមិនដូចមនុស្សប្រុសទេ. មនុស្សប្រុសអាយុ40ក៏យកប្រពន្ធក្មេងបានដែរ ប៉ុន្តែក្រលេកមកមើលមនុស្សស្រីវិញ គេមិនយកទេ. គួរតែយល់ចំណុចនឹង. ប្រាំបួនឆ្នាំ មិនធម្មតាទេ."។
ប្រភពៈ Yat Toch