បំបាត់អាការៈឈឺក្បាលភ្លាមៗ អាចចូលចង្ក្រានបាយរកផឹកថ្នាំនេះបានដោយងាយ!
គ្រឿងផ្សំ៖ -ខ្ទឹមស 10កំពឹស -ទឹកឃ្មុំ ៦០០ម.ម -ម្រេច ១០ក្រាម។ វិធីធ្វើ៖ លាងខ្ទឹមស បកសម្បក និងហាន់ជាបន្ទះៗ រួចលាយជាមួយទឹកឃ្មុំ និងម្រេចក្នុងកែវមួយ បន្ទាប់មកបិទគំរបកែវឱ្យជិត រក្សាវាទុករយៈពេល 5ថ្ងៃជាការស្រេច។ វិធីប្រើប្រាស់៖ ទទួលទានឱសថនេះ 1ស្លាបព្រាបាយ វានឹងជួយបំបាត់អាការៈឈឺចាប់ភ្លាមៗ។ បងប្អូនអាចពិសាវាមួយស្លាបព្រាជារៀងរាល់ថ្ងៃ ដើម្បីការពារមុនពេលអ្នកចាប់ផ្តើមជីវិតការងារប្រចាំថ្ងៃ ព្រោះទឹកឃ្មុំ ខ្ទឹមស និងម្រេចអាចជួយកាត់បន្ថយសម្ពាធឈាម ពង្រឹងប្រព័ន្ធភាពស៊ាំ និងសម្រួលសរសៃឈាម ឱ្យដើរស្រួល។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទៈ អ៊ាង សុផល្លែត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។