រថយន្ត CRV បើកលឿនជ្រុលទៅបុកគូទ រថយន្ត Lexus បណ្តាលឲ្យ....
ភ្នំពេញ ៖ រថយន្ត CRV មួយគ្រឿង បើកក្នុងល្បឿនលឿនជ្រុលទៅបុកចំគូទរថយន្ត Lexus ធ្វើឲ្យរថយន្ត Lexus ជ្រុលចង្កូតទៅបុកជញ្ជាំងហាង ហ្វេប្យ៊ូឡឺស – Fabulous បន្តទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រង់ចំណុចហាង ហ្វេប៊ូឡឺស នៅតាមបណ្តោយផ្លូវ៣១០ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។