លោកឧត្ដមសេនីយ៍ទោ ជួន ណារិន បញ្ជាអោយហៅ ប្រធានគណនីកាស៊ីណូ Queenco មកសុំទោសម្ដាយបុគ្គលិកកាសីណូ
ព្រះសីហនុ ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ដែលមានប្រជាប្រិយភាពនោះ នៅព្រឹកថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៨ នេះបានអោយ PVN News ដឹងថា បន្ទាប់ពីលោកបានមើលឃើញវីដេអូ ប្រធានគណនី កាស៊ីណូ នៅកំពង់សោម ជេរម្ដាយបុគ្គលិកដោយពាក្យអសុរស លោកឧត្ដមសេនីយ៍ទោស្នងការបានបញ្ជាអោយស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌកោះហៅប្រធានគណនី ឈ្មោះ ខេន ដារិន និង បុគ្គលិក សណ្ឋាគារ និង កាស៊ីណូ Queenco នៅខេត្តព្រះសីហុន មកដោះស្រាយ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។