ព្រោះតែស្រលាញ់ បងហ៊ានចូលគុក ដើម្បីអូន...
កំពង់ចាម ៖ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ យុវជនឈាមរាវម្នាក់ បានលួចទាក់ទងស្នេហាជាមួយក្មេងស្រីម្នាក់ ស្ថិតក្នុងវ័យអនីតិជនមិនទាន់គ្រប់អាយុនៅឡើយ រហូតដល់កម្តៅស្នេហ៍ឡើងដល់កម្រិត ក៏ថ្លើមធំលបឡើងផ្ទះគូស្នេហ៍ទាំងកណ្តាលយប់ រួចចូលទៅក្នុងបន្ទប់រួមរ័ក្សជាមួយខាងស្រីយ៉ាងត្រេកត្រអាល ទីបំផុត ម្តាយខាងស្រីតាមទាន់ ក៏ចាប់អូសកយកទៅប្រគល់ឱ្យសមត្ថកិច្ច នៅចំណុចលើផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិ ខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។