កុមារា ឡុង លីគ័ង្គ មានទុក្ខយ៉ាងក្រៀមក្រំ ដោយសារតែបាត់បង់មនុស្សជាទីស្រលាញ់ ចាកចេញគ្មានថ្ងៃវិលត្រឡប់មកវិញ...
ភ្នំពេញ៖ មុននេះបន្តិចក្នុងគណនីហ្វេសប៊ុកកុមារា អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ កុមារា ឡុង លីគ័ង្គ បានបង្ហោះសារយ៉ាងក្រៀមក្រំ ដោយប្អូនប្រុសឈរនៅរូបថតមួយសន្លឹក ដាក់តាំងរូបថតលោកតាម្នាក់ អមជាមួយនឹងកម្រងផ្កា ភ្ជាប់ដោយសាររៀបរាប់ក្នុងន័យដ៏ក្តុកក្តូលថា "លោកតាបានទៅចោលចៅរហូតហើយ តែពាក្យដែលលោក តា ធ្លាប់ស្តីប្រដៅចៅ និងចងចាំជាប់ក្នុងចិត្តជានិច្ច ចៅនិងខំប្រឹងប្រែងដើរលើវិថីមួយនេះអោយបានល្អ សូមលោកតាទៅអោយបានសុខចុះ"។












ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។