ឃើញទង្វើរដ៏អាក្រក់ឃោរឃៅមួយនេះហើយ តើបងប្អូនមានអារម្មណ៍យ៉ាងណា?...(មានវីដេអូ)
-

បរទេស៖ លោកអ្នកពិតជាបានជ្រាបហើយថា កាលពីប៉ុន្មានខែមុនកូនប្រុសច្បងលោកឧកញ៉ា ឌួង ឆាយ ត្រូវបានស្ត្រីអ្នកបម្រើវាយធ្វើបាបឡើងជាំពេញខ្លួន ធ្វើឲ្យលោកឧកញ៉ាំខឹងយ៉ាងខ្លាំង និងបានដាក់ពាក្យបណ្តឹងលើនារីម្នាក់ តែដោយការអាណិតចំពោះអ្នកម្តាយនារីរូបនោះ បានអង្វរលោកឧកញ៉ាកុំប្តឹងនិងចាប់កូនស្រីគាត់ដាក់គុគអី។ ដោយយល់ពីភាពលំបាករបស់ម្តាយ នឹងទឹកចិត្តជាឪពុកម្នាក់ បានយល់និងស្គាល់ពីការឈឺចាប់មួយនេះថាមានទំហំធំធេងប៉ុណ្ណានោះ លោកឧកញ៉ាក៏សម្រេចចិត្តដកពាក្យបណ្តឹងពីនារីរូបនេះវិញទៅ។ តែពេលនេះយើងមកទស្សនាវីដេអូឃ្លីបប្រមាណជាង២០វិនាទី ដែលស្រ្តីម្នាក់វាយធ្វើបានលើក្មេងប្រុស យ៉ាងព្រៃផ្សៃ និងគួរឲ្យអាណិត ដោយសកម្មភាពរបស់ស្រ្តីរូបនោះកំពុងតែ បញ្ចុកបបរ និងទះក្មេងនោះទាំងកំរោល ព្រោះតែក្មេងវាមិនចង់ញ៉ាំ មិនត្រឹមតែប៉ុណ្ណឹងទេ នាងបានចាប់ក្បួចកក្មេងនោះឡើងដោយគ្មានអាណិតអាសូរបន្តិចសោះឡើយ។ យ៉ាងណាមិញ សូមបងប្អូនដែលមានកូចតូចៗ ហើយសម្រេចចិត្តថាជួលឈ្នួលមកមើលថែកូនទាំងអស់គ្នា គួរណាតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំអាងតែមានលុយជួលគេមកថែកូនហើយ​ទុកចិត្តគេខ្លាំងជ្រុលពេក ព្រោះយើងមិនដឹងថាអ្នកណាល្អឬអាក្រក់ដាក់យើងនោះទេ ដូចជាក្នុងវីដេអូឃ្លីបមួយនេះចឹងដែរ ម្តាយឪពុកខំធ្វើការរកលុយ ដើម្បីចិញ្ចឹមជីវិត និងចង់ឲ្យកូនរស់នៅបានស្រួល តែមើលទង្វើរដែលឈ្នួលម្នាក់នេះធ្វើចុះ វាហួសនិងអ្វីដែលអាចនឹងទទួលយកបាន។ ដូចមុននឹងជួលអ្នកម្នាក់ គួរណាតែគិត មុននឹងសម្រេចចិត្តជួលនរណាម្នាក់ឲ្យមកមើលថែកូនចៅរបស់លោកអ្នក។

មានវីដេអូ៖ ប្រភព៖​ News Reportt