បុរសម្នាក់តោងជញ្ជាំងចូលផ្ទះគេទាំងយប់ បម្រុងនឹងធ្វើសកម្មភាពចាប់រំលោភហើយ ស្រាប់តែ....
-

ភ្នំពេញ ៖ កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅ​ចំណុច​ក្នុងផ្ទះ​ជួល​លេខ​៣៣២B ក្រុម២ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលបលួចចូលទៅចាប់រំលោភកូនក្រមុំគេនៅលើផ្ទះ តែមិនបានសម្រេច រត់បាត់៧ថ្ងៃ ក្រោយមក សមត្ថកិច្ចវាយខ្នោះជាប់។

ជនសង្ស័យ​ឈ្មោះ មាស សុភាព ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (គ្មាន​សារធាតុ​ញៀន) ។ចំណែក​នារី​រងគ្រោះ​ឈ្មោះ វ.ស.ប ភេទ​ស្រី អាយុ១៨ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ខណ្ឌ​សែន​សុខ ។សម្ភារៈ​បន្សល់ទុក វ៉ែនតា​កញ្ចក់​ពណ៌​ស ចំនួន០១ ។
បើតាមសម្តីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ និង​ជនសង្ស័យ មានផ្ទះ​ជិតគ្នា ពេលយប់​ថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០១៨ ជនរងគ្រោះ និង​ជនសង្ស័យ​បាន​អង្គុយ​ផឹកស៊ី​ជាមួយគ្នា​នៅក្នុង​ភូមិ ដោយមាន​មិត្ត​ភ័ក្ត្រ​ចូលរួម​ជាមួយ រហូតដល់​ម៉ោង២៣និង០០នាទី ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ឈប់​ផឹកស៊ី រួច​ត្រឡប់ទៅផ្ទះ​សំរាក​វិញរៀងៗខ្លួន ។ លុះ​ពេលយប់​ជ្រៅ ជនសង្ស័យ​ដេក​មិន​លក់បាន​ក្រោក​ដើរ តាម​ប្រឡាយ​ខាងក្រោយ​តោង​ជ​ញ្ចាំ​ង​ចូលក្នុង​ផ្ទះ​របស់​ជនរ​ង​គ្រោះ បំ​រ៉ុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនរងគ្រោះ តែ​នៅពេលនោះ​ជនរងគ្រោះ​ដឹងខ្លួន បាន​ស្រែកថា​មាន​មនុស្ស​ចូលក្នុង​ផ្ទះ រួច​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​បើកទ្វារ តែ​ឱ​ពុក​ជនរងគ្រោះ​ក្រោក​ទៅ​បើក​ភ្លើងទាន់ ឃើញ​ជនសង្ស័យ​លោត​ចេញពី​ក្នុងផ្ទះ​គេចខ្លួនបាត់ ។ លុះដល់ព្រឹកស្អែកឡើង ថ្ងៃទី០៤​ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាងតែម្តងទៅ៕ ដោយ៖ និស្ស័យ