ស្រីស្អាត ឌី សូ​នី​តា ស៊ុបប្រាយអ្នកមានគុណដល់ថ្នាក់...(មានវីដេអូ)
-

តារាសម្តែង កញ្ញា ​ឌី សូ​នី​តា ម្ចាស់បទ "Bro & Sis" ដែលទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់បងប្អូន និងអ្នកគាំទ្រជាច្រើន ដែលបានស្រលាញ់រាប់អានកញ្ញា។ កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា ក៏បានធ្វើរឿងមួយជូនអ្នកមានគុណ សម្រាប់ថ្ងៃខួបកំណើត​ បើទោះបីជារៀងយឺតបន្តិចក៏ដោយ តែវាជាកាដូយ៉ាងពិសេសសម្រាប់អ្នកមានគុណ។

កញ្ញាក៏បានរៀបរាប់នៅក្នុងបណ្តាញសង្គមរបស់កញ្ញា ថា "នាឡិកាមួយនេះកូនកម្មង់យូហើយតាំងពីមុនខួបម៉ែ ឥលូវហួសខួបម៉ែហើយទើបតែធ្វើបាន។ប៉ុន្តែសំរាប់កូនមិនទាន់ហួសពេលទេព្រោះខួបម៉ែរាល់តែថ្ងៃហ្នឹង។ អ្នកម្តាយកូនមិនដែលចេះចង់បានអ្វីរឺក៏ទាមទាអ្វីពីកូនស្រីទេ។គ្រាន់តែបើម៉ែស្រលាញ់អ្វីហើយ អាដែងនែ.... គឺថានិយាយ បញ្ឆិតបញ្ឆៀងតែម្តង។ ម៉ែ: (ឃើញគេពាក់នាឡិកានោះសមដល់ហើយកូន! អ្នកនោះពាក់ស្អាត,អ្នកនេះពាក់ឡូយ,ឃើញគេអញ្ចេះ,ឃើញគេអញ្ចោះ) បើគាត់និយាយចឹងហើយ គឺដឹងតែចង់បានដែរហើយ នេះជាស្ទាយរបស់ម៉ែភាព??។ កូនដឹងថាម៉ែស្រលាញ់នាឡិការដៃយូហើយ តែកូនមិនចង់ធ្វើអោយអាធម្មតា ចាំសន្សំលុយគ្រប់ចាំធ្វើពេជ្រតែម្តង ហើយធ្វើអោយលើសគេទៀតផង។ គ្មានអ្វីដែលម៉ែស្រលាញ់ហើយកូនធ្វើមិនបាននោះទេ អោយតែកូនមានសម្ថតភាព គ្រាន់តែយូហើយនិងឆាប់។ ហាសហា... ស៊ុបប្រាយម៉ែឡើងសាហាវ ម៉ែរំភើបឡើង តាធាក់ដៃ តាធាក់ជើង លោតកញ្ឆេងពេញផ្ទះ កូនក្មេងមិនដូរ មើលតែរូបភាពក៏ដឹង។ ឥលូវសូម្បីតែម៉ែសំរាន្តក៏មិនដោះចេញពីដៃដែរ។ ម៉ែមានតែមួយណាចាស រូបថតនេះមិនសូវច្បាស់ទេ ព្រោះថតចេញពីវីដេអូ តែបើហ្វេនៗចង់មើលវីដេអូពេញ ថាតើគាត់រំភើបដល់កំរិតណា ចាំខ្ញុំបង្ហោះជូន។ *ស៊ុបប្រាយគាត់មុនទៅសម្ភោធសាលារៀន"។ ការដែលបានឃើញនូវស្នាមញញឹមរបស់អ្នកមានគុណ គឺជាបំណងប្រាថ្នារបស់កូនគ្រប់រូប កូនស្រលាញ់ម៉ាក់។
មានវីដេអូ៖ ប្រភព៖ Dy Sonita