ថ្មីទៀតហើយ ជាមួយកញ្ញា មាន សូនីតា ចាប់ដៃជាមួយលោក ណាខុន ក្នុងសាច់រឿង "ផ្កាថ្ម" ...(មានវីដេអូ)
-

ភ្នំពេញ៖ ក្រោយពី​មានភាពស្ងប់ស្ងាត់​ការសម្តែង​មួយរយៈ​ពេលមក ​រា​ជនី​ក្រ​ម៉ា មាន សូ​នី​តា ក៏មានវត្តមានជាថ្មី នៅក្នុងរឿង​ភាគ​ថ្មី​របស់​ទូរទស្សន៍​ហង្ស​មាស ជាមួយនឹងតួប្រុសដ៏ស្រស់សង្ហា ណាខុន។ ហើយនេះក៏ជាលើកដំបូងផងដែរ ដែលតារាទាំងពីរដួងនេះបានចាប់ដៃគ្នា។ បើយោងតាមគណនីហ្វេសប៊ុករបស់រាជនីក្រម៉ា មាន សូ​នី​តា បានបង្ហាញវីដេអូឃ្លីបមួយ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏ចង់ទស្សនាសាច់រឿងមួយនេះផងដែរ។ ទាក់ទិននឹងការសម្តែងសាច់រឿងមួយនេះ គឺបានចាប់ផ្តើមដំណើរការថតមួយរយៈពេលមកហើយ ដែលមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើន ដូចជា លោក យ៉ែម សំ​អូន ឌុ​ច សុភា កុល ដាវី ឡាយ លក្ខិណា ស្វែង សុជាតាជាដើម។ បើគ្រាន់តែបានទស្សនាឈុតឆាកខ្លីៗនៅក្នុងសាច់រឿង ពិតជាធ្វើឲ្យទស្សនិកជនជក់ចិត្តខ្លាំងហើយណាស់មែនទេ? ដូចនេះសូមរង់ចាំទស្សនាសាច់រឿងមួយនេះទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា សាច់រឿងដែល រា​ជនី​ក្រ​ម៉ា មាន សូ​នី​តា និងតារាសម្តែងស្រស់សង្ហា លោក ណាខុន សម្តែងនោះ មានចំណងជើងថា "ផ្កាថ្ម" នឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះហើយ។

ទស្សនាវីដេអូ Trailer សាច់រឿង "ផ្កាថ្ម" ទាំងអស់គ្នា៖ ប្រភព៖ Mean Sonyta