ភ្នំពេញ៖ អ្នកនាង សឿ សុធារ៉ា បានបង្ហោះរូបភាពជាលក្ខណៈគ្រួសារ ដ៏សាមញ្ញាមួយ តែពោរពេញទៅដោយសុភមង្គល អមជាមួយស្នាមញញឹមយ៉ាងស្រស់ស្អាត នៅក្នុងវ័យ៣២ឆ្នាំរបស់អ្នកនាង។ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារ អមជាមួយស្នាមញញឹម ក្នុងថ្ងៃខួបកំណើតរបស់អ្នកនាង ដោយអ្នកនាងបានរៀបរាប់ថា "Happy birthday to me 32 ឆ្នាំ សុខសប្បាយទាំងអស់គ្នាបងប្អូន"។ ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចមក អ្នកនាងមិនសូវមានពេលនៅក្នុងអាជីពសិល្បះមួយនេះដូចពីមុននោះទេ តែគេតែងតែសង្កេតនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង បង្ហាញពីភាពផ្អែមល្អែមជាមួយស្វាមី និងកូនរបស់អ្នកនាងជានិច្ច។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅថ្ងៃខួបកំណើតរបស់អ្នកនាង គេសង្កេតឃើញថា ក្រុមគ្រួសារដ៏គួរឲ្យស្រលាញ់មួយនេះ បានជ្រើសរើសឈុតសម្លៀកបំពាក់ជាលក្ខណៈគ្រួសារតែម្តង។ បើនិយាយពីនំខួបកំណើតរបស់អ្នកនាងវិញ ពិតជាប្លែកខ្លាំងណាស់ ដោយមានច្នៃជាទង់ជាតិដាក់លើនំខួបកំនើតដែលគេកម្រឃើញតារាក្នុងសិល្បៈជ្រើសរើសនំបែបនេះនៅក្នុងថ្ងៃកំណើតរបស់ខ្លួន ។
ប្រភព៖ សឿ សុធារ៉ា