ភ្នំពេញ៖ បើតាមការលាន់មាត់ពីអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើន បាននិយាយតៗគ្នារវាងទំនាក់ទំនង សិល្បករ-ការិនីពីររូបគឺ តាប៊ុយ និង សុភ័ក្រ កុសុម៉ា កាន់តែមានភាពស្និទ្ធស្នាល និងផ្អែមល្អែមទ្វេរដងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្នកគាំទ្រក៏ចង់ដឹងច្បាស់ដែរថា តើទំនាក់ទំនងរវាងអ្នកទាំងពីរនិងទៅជាយ៉ាងណា ប្រសិនបើខាងប្រុសហាក់មិនអើពើរទាល់តែសោះនោះ។ យ៉ាងណាមិញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះសារថា "យើងមិនស្អាត ខ្មៅហើយធាត់ ម៉េចគេស្រលាញ់ ដឹងម្នាក់នឹងគិតចឹងអត់ បើជួបបង្អាប់រហូត Vj Taboi"។ ទន្ទឹមនិងការបង្អាប់របស់អ្នកធ្វើការជាមួយគ្នាក្នុងរង្វង់សិល្បះ ធ្វើឲ្យកញ្ញា សុភ័ក្រ កុសុម៉ា កាន់តែចង់ដឹងពីចិត្ត បុរសសង្ហា Taboi កាន់តែច្បាស់ ដោយកញ្ញាប្រាប់ថា "ប្រាប់មក Taboi Kh"។ ខណៈពេលនេះតារាប្រុសរូបសង្ហា Taboi Kh ក៏បានខមិនតបត ទៅកញ្ញា សុភ័ក្រ កុសុម៉ា ថា "គិតទៅថាម្នាក់ណាសំខាន់ជាង? "។ មានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលខមិនតបតថា "ប្រយ័ត្នបងកុសុម៉ាការចោល តិចថាខូចចិត្តចង់សម្លាប់ខ្លួនហាស បងតាប៊ុយ"។
ប្រភព៖ Sopheak Kosoma