មិនពីរទេ គឺបីហើយបាទ...លោក មង្គល ទីណា នៅក្មេងសោះ តែតាមពិតមានកូនដល់ទៅ....
-

ភ្នំពេញ៖ មហាជនជាច្រើន ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដឹងថា​ តារាចម្រផងប្រចាំផលិតកម្មថោន លោក មង្គល ទីណា​ មានកូូនដ៏ទៅពីរនាក់បាត់ទៅហើយ ទាំងដែលលោកមើលទៅក៏មានវ័យនៅក្មេងនៅឡើយ។

ការលេចលឺពីសំណាក់អ្នកដែលជិតដិតលោកបានប្រាប់ឲ្យដឹងថា មិនមានកូនពីរនាក់នោះទេ គឺលោក មានកូនបីនាក់ហើយ ដោយកូនទីបីរបស់លោក (មង្គល ទីណា) ទើបតែសម្រាលបុត្រកាលពីមួយខែមុននេះ។ បើតាមការបង្ហើបរបស់របស់លោក បានប្រាប់ទៀតថា​ លោកមង្គល​ ទីណា​ និងភរិយា ទើបតែសម្រាលកូនទីបីរបស់លោក ដែលទីបីរបស់លោកមានឈ្មោះថា ថន ណានីកេត ហៅ មីនហូ ។ ហើយបើយោងតាមរូបភាពប៉ុន្មានសន្លឹកនេះ គឺមុខមាត់ដូចលោកទីណា ខ្លាំងណាស់។
នៅក្នុងនោះក៏មានអ្នកចំអន់លេងដាក់លោក មង្គល ទីណា ថា នៅក្មេងសោះមានកូនបីទៅហើយ ពិតជាខ្លាំងមិនធម្មតាមែន។
ជាងនេះទៅទៀតក្រៅពីមានមុខមាត់ស្អាតគួរឲ្យក្នាញ់ហើយ កូនស្រីប្រុសរបស់លោក ក៏ជាសិស្សរៀនពូកែ តែងតែទទួលបានចំណាត់ថ្នាក់លេខ១ សឹងតែរាល់ខែ ធ្វើឲ្យលោក ដែលជាប៉ាវ័យក្មេងរំភើបចិត្ត ដល់ថ្នាក់ញញឹមបិទមាត់មិនជិតតែម្ដង៕
ប្រភពរូប៖ រូបថតហ្វេសប៊ុក ភរិយា មង្គល ទីណា