រន្ធត់ណាស់!! រថយន្តដឹកកម្មករ បុកជាមួយ រថយន្តដឹកកុងតឺន័រ ដែលបើកបរបញ្ច្រាសទិសគ្នា ធ្វើអោយកម្មករចំនួន៤០នាក់ បានរងរបួសធ្ងន់ស្រាល
-

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ មានហេតុការណ៏គ្រោះថ្នាក់ ចរាចរណ៏ ដ៏រន្ធត់មួយរវាងរថយន្តដឹកកម្មករ បុកជាមួយ រថយន្តដឹកកុងតឺន័រ ដែលបើកបរបញ្ច្រាសទិសគ្នា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៦-៦៧ ក្នុងឃុំគិរីសាវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ប្រាប់អោយដឹង ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនេះមានកម្មករចំនួន៤០នាក់ បានរងរបួសធ្ងន់ស្រាល។ លោកបានបញ្ជាក់ទៀតថា កម្មករដែលរងរបួសទាំងអស់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែង និងយកមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕