ថ្ងៃទី០៩ ខែមិថុនា ប្អូនប្រុសម្នាក់បានធ្វើការបង្ហោះរូបភាពមួយសន្លឹក អមជាមួយប្រាក់មួយសន្លឹក ហើយប្អូនប្រុស បានរៀបរាប់ថា "#ថ្ងៃនេះមានរឿងចង់និយាយមួយ ខ្ញុំថាអត់ចង់ផុសទេប៉ុន្ដែទ្រាំអត់បាន + ខ្ញុំសួរគាត់ថា ពូបើខ្ញុំខុសចឹងត្រូវបង់ប៉ុន្មាន(៛)? + គាត់ថា ២៥០០០៛។ + ខ្ញុំសុំអោយគាត់២០០០០៛ បានអត់ពូ? គាត់ថាអត់បានទេ។ + គាត់ក៏សុំអត្តសញ្ញាណប័ណ្ណខ្ញុំ ហើយគាត់អោយខ្ញុំបង់លុយ២៥០០០៛ (គ្មានលិខិតអ្វីទាំងអស់) មិនដឹងថាគាត់រៀនចេញពីសាលាណាទេ។ ពេលនោះខ្ញុំក៏ថតអត្តសញ្ញាណប័ណ្ណរួមទាំងលុយខ្ញុំទុកថាខ្ញុំពិតជាបានប្រគល់អោយទៅពូលីសមែន។ + ពេលនោះគាត់ក៏យកទូរស័ព្ទខ្ញុំទៅលុបរូបដែលខ្ញុំបានថតនោះចោល។ ហើយគាត់អោយលុយខ្ញុំវិញហើយក៏លើកម៉ូតូខ្ញុំដាក់លើឡាន។ + ហើយខ្ញុំសួរគាត់ថាម៉េចចឹងពូ? គាត់ថាទៅបង់លុយនៅខណ្ខ។ + បន្ទាប់មកប្រហែលជាកន្លះម៉ោងក្រោយគាត់ក៏ចាប់បានអ្នកជិះបញ្ចាស់ផ្លូវបាន៧ម៉ូតូ។ + ហើយពួកគាត់ក៏លើកដាក់លើឡានដូចម៉ូតូខ្ញុំដែរ។ + ពេលនោះខ្ញុំគិតថាខ្ញុំបានទៅបង់លុយនៅខណ្ខដោយខ្លួនឯងហើយ ព្រោះអីម៉ូតូពេញឡានហើយ។ + តែផ្ទុយទៅវិញគាត់មិនបានយកម៉ូតូទាំង៧គ្រឿងនោះទៅខណ្ខទេ។ គាត់ទៅនិយាយគ្នាគាត់ប្រហែលពីរនាទី គាត់ក៏ងាកមកវិញហើយទារលុយពីម្ចាស់ម៉ូតូទាំង៧ គ្រឿងក្នុងម្នាក់ ៣០០០០៛ (បីម៉ឺនរៀល)។ ហើយក៏ដាក់ម៉ូតូទាំង៧គ្រឿងចុះមកវិញ។ + ហើយគាត់ថែមទាំងបោះពាក្យមួយម៉ាត់ទៀតថា៖ #នេះជួយសម្រួលហើយបើតាមច្បាប់ត្រូវបង់២៥០០០រៀលហើយត្រូវទុក៣ថ្ងៃទៀត។ ទៅជាគាត់ជាអ្នកមានគុណលើឯងទៀត។ + សរុបមកខ្ញុំមិនស្ដាយលុយ៣ម៉ឺនទេ គ្រាន់តែស្ដាយអ្នកច្បាប់ស្រុកខ្មែរ ធ្វើដល់ប៉ូលិសហើយនូវតែមិនគោរពច្បាប់។ + ចង់បំបាត់ភាពពុលរលួយយ៉ាងម៉េច បើពុករលួយតាំងពីក្រោមទៅហើយហ្នឹង។ សូមអានហើយពិចារណាដោយការគួរលោកប៉ូលិសទាំងឡាយ។ អរគុណដល់អ្នកអានទាំងឡាយ"។
ប្រភព៖ សំណាប់