អ្នកនាង អែន ជី នឹងបញ្ចេញឈ្មោះកូនបំណុល បើនៅតែមិនសងនោះ...
អាមេរិក៖ នាង អែន ជី ដែលទទួលបានឱកាសដឹកដៃកូនៗហោះទៅរួមរស់និងស្វាមីនៅលើទឹកដី ស្រាប់តែថ្មីៗក៏រំលេចចេញនូវសារ បង្ហាញពីការក្អកកកក្នុងចិត្តលើរបរលក់ដូរតាមអនឡាញ ខណៈមានអតិថិជននៅលើដីកំណើត ហើយថែមទាំងលើកនេះគម្រាមបញ្ចេញឈ្មោះអតិថិជន ដែលអែអង់គេចវេសបំណុល ។
ក្នុងសារបង្ហាញពីចេតនាចិត្តក្តៅក្រហាយចំពោះអតិថិជនខ្លួន ក្នុងចំនួនតែពីរបីនាក់នោះ នាង អែម ជី ដែលបោះបង់អាជីពពិធីការិនីនៅទូរទស្សន៍អាស៊ីអាគ្នេឃ៍ ទៅរស់នៅជាមួយស្វាមីលើដែលដីអាមេរិក នាងបានបង្ហាញសាររៀបរាប់ «បងប្អូនដែលកម៉្មង់អត់យកជាច្រើន តិចទៀតខ្ញុំខឹងមែនទែនហើយ post ម្តងទើបបាន លុយមានតិចឯណាលោកកម៉្មង់ជិត 1000$ អ្នកខ្លះ ៦០០ដុល្លារជាង អ្នកខ្លះ ៤០០ដុល្លារជាង »។ ក្នុងសាររៀបរាប់ទាំងមិនអស់ចិត្តនោះអតីតពិធីការិនីរូបនេះបន្តទៀតថា«អ្នកខ្លះទុកចោលជិត៣ខែហើយនៅកម៉្មង់ទៀត។ ហើយខ្ញុំក៌មិនចាំលេខ ទើបអ្នកផ្ទះប្រាប់ថាម៉េចយកឲ្យទៀតហើយ កម្មង់អាចាស់មិនទាន់យកផងជិត ៣ខែហើយមានច្រើនជាងនេះទៀត អត់អាណិតខ្ញុំសោះ ខំប្រឹងដើម្បីកូនខ្ញុំទាំងពីរស្ទើរស្លាប់ហើយមកធ្វើបាបខ្ញុំអញ្ចឹង hmmmmm ឃើញថាលក់ដាច់ៗតែចំណាយវិញក៏ច្រើនដែរថ្លៃជិះទៅរកជិះទៅផ្ញើនិងសេវាជាច្រើនទៀត share ដើម្បីអោយពួកគាត់បានដឹងផង។ ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។