មុននេះបន្តិច​ មានខ្យល់កន្ត្រាក់ បោកបក់ខ្លាំង បណ្ដាលឲ្យរលំដើមឈើ សង្កត់លើមនុស្ស១ម្នាក់ និងដួលរលំផ្ទាំងប៉ាណូធំៗ ២កន្លែងនៅក្នុង រាធានីភ្នំពេញ
-

ភ្នំពេញៈ កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ មុននេះ​បន្តិច​មាន ខ្យល់កន្រ្តាក់មួយ​បោកបក់​យ៉ាងខ្លាំង បណ្ដាលអោយបាក់​មែកឈើធ្លាក់​មកលើ​ម៉ូតូ និង​រ៉ឺម៉ក​កង់​បី​អ្នកលក់​ទឹកអំពៅ នៅមុខសាលារៀន វិទ្យាល័យបាក់ទូក ធ្វើឲ្យ​រ​បុសអ្នកលក់ដូ​រម្នាក់និងសិស្សសាលា​រងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តាមបណ្តោយផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

មិនត្រឹមតែប៉ុននឹងខ្យល់កន្រ្តាក់មួយនេះ បានបោកបក់នៅ ផ្ទាំងស្លាកប៉ាណូ ដ៏ធំនៅមុខប៉ុស្តិ៍នគរបាលចតុមុខ រលំបាក់មកលើផ្លូវ​ តែសំណាងល្អ​ មិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ​។ សូមបីតែនៅមុខ ផ្សារស្ទឹងមានជ័យថ្មី ផ្លូវ២៧១ ក៏មានផ្ទាំងស្លាកប៉ាណូបាក់រលំសង្កត់លើរថយន្តដែរ​ ។
សរុបមក៣ករណីនេះគឺកើតឡើង ពេលមានភ្លៀងលាយលំនិងខ្យល់កន្ត្រាក់ខ្លាំងទាំងអស់ សូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់អស់លោកអ្នក! ពិសេសពេលឃើញហេតុការណ៏បែបនេះសូមកុំនៅក្រោមដើមឈើឬប៉ាណូអី ខ្លាចមានរឿងអ្វីកើតឡើងដែលយើងមើលមិនឃើញ ។