អាណិតណាស់...លោកតាអាយុ៧២ឆ្នាំមានកូន០៣នាក់ក្នុងបន្ទុករួមទាំងភរិយាសុទ្ធសឹងតែមានជំងឺសរសៃប្រសាទ
ណារ៉ា
-

សួស្តីចាសថ្ងៃនេះនាងខ្ញុំបានមកជួបលោកតាតាមសន្យាហើយរួមទាំងថវិកាដែលជាជំនួយរបស់បងប្អូនផងដែរ លោកតាជុំ មានអាយុ72ឆ្នាំ គាត់មានកូន3នាក់នៅក្នុងបន្ទុករួមទាំងភរិយារបស់លោកតាផងដែល ដែលពួកគាត់សុទ្ធសឹងតែមានជំងឺសរសៃប្រសាទ ដូច្នេះហើយទើបបន្ទុកគ្រួសារទាំងមូលត្រូវធ្លាក់លើលោកតាតែម្នាក់ ? ផ្ទះរបស់គាត់នៅភូមិវាល ហើយគាត់ត្រូវធ្វើដំណើរទៅមក កន្លែងសប់កង់ម៉ូតូរាល់ថ្ងៃដែលមានចំងាយឆ្ងាយគួរសម ទីតាំងកន្លែងសប់កង់ម៉ូតូគាត់គឺនៅខេត្តសៀមរាប ជាប់នឹងស្ពានវត្តស្វាយតែម្តង ជិះស្របតាមបណ្តោយផ្លូវទៅឃើញហើយ មិនពិបាករកទេបងប្អូន តិចក្តីច្រើនក្តីទៅតាមសន្ធារបស់យើង ហើយខ្ញុំក៏មិនមែនជាអ្នកមានអីដែល តែខ្ញុំយល់ពីអារម្មណ៏ដែលគ្មានអ្វីទាំងអស់ ? ហើយខ្ញុំក៏សុំថ្លែងអំណរគុណខ្លាំងមែនទែន ដល់បងប្អូនសប្បុរសធម៌ដែលបានផ្តល់ជំនួយដល់លោកតាតាមរយៈនាងខ្ញុំចាស?????? ជាចុងក្រោយនាងខ្ញុំពិតជាសែនរំភើបចិត្តខ្លាំងមែនទែននៅពេលដែលនាងខ្ញុំទៅដល់បានឃើញបងប្អូនយើងជាច្រើនបានយកជំនួយមកជូនលោកតាដូចជាគ្រឿងបរិភោគផ្សេងៗរួមទាំងថវិកាផងដែរ នេះគឺជាទឹកចិត្តបងប្អូនខែ្មរយើងពិតៗ???? Thz camera ? woman Ya Ta