#ស្រឡាញ់របស់ដែលយើងមាន #ហេតុអ្វីយើងឈប់ដាំផ្កាក្ងោក?* មានមិត្តភក្តិជប៉ុនម្នាក់ប្រាប់ថា គាត់ស្រឡាញ់ផ្កាចំប៉ីដែលដាំនៅសួនក្តាន់ពីរជាងផ្កាសាគូរ៉ារបស់គាត់ទៅទៀត ព្រោះផ្កាចំប៉ីរីកគ្រប់រដូវ មានផ្កាពណ៌សធំៗ ដូចនារីខ្មែរដែលស្រគត់ស្រគំ ញញឹមស្រស់ប៉ប្រិម រួសរាយរាក់ទាក់...។ ចាំបានថា កាលខ្ញុំនៅតូចៗ តាមមាត់ទន្លេ តាមសួនច្បារ និងផ្លូវជាតិធំៗសម្បូរផ្កាក្ងោក**ខ្លាំងណាស់ ហើយពេលវារីកព្រមគ្នាម្តងៗ គឺស្អាតទាក់ភ្នែកមិនចាញ់ផ្កាសាគូរ៉ារបស់ជប៉ុននោះទេ។ នេះជាភាពទាក់ទាញមួយរបស់ទីក្រុងកាលជំនាន់នោះ។ ប៉ុន្តែឥឡូវសង្កេតឃើញថា យើងមានទំនោរចូលចិត្តដាំផ្កា និងពូជកូនឈើដែលនាំចូលពីបរទេសច្រើនជាង។ មានគេនិយាយថា សារជាតិមនុស្សយើងគឺមិនចូលចិត្តស្រឡាញ់ ឬថែរក្សាអ្វីដែលជារបស់ខ្លួននោះទេ។ ពេលសម្បូរ ពេលកំពុងមាន ធ្វើសោះអង្គើយ មិនស្រឡាញ់ មិនយកចិត្តទុកដាក់។ លុះពេលបាត់បង់ទើបស្តាយក្រោយ ហើយចោទអ្នកដទៃ ដែលបានរើសទៅថែរក្សាថាគេជាចោរ ឬលួចរបស់យើងជាដើម។ គេប្រហែលជានិយាយត្រូវ ព្រោះតាមសង្កេតមើល គឺយើងហាក់មិនចេះស្រឡាញ់របស់ដែលយើងមានសោះ។ យើងតែងតែផ្តល់តម្លៃគេជាងខ្លួនឯង មើលឃើញគេល្អជាងខ្លួនជានិច្ច... ទាំងដែលការពិត យើងក៏មានចំណុចល្អពិសេសដាច់ដោយឡែក ដែលអ្នកដទៃក៏លួចស្ងើចសរសើរដែរ។ #ស្រឡាញ់របស់ដែលយើងមាន #ស្រឡាញ់អ្វីដែលជាខ្លួនយើង -- *ឈប់ដាំនៅទីនេះគឺសំដៅលើកាប់ដើមចាស់ៗចោល តែមិនដាំថ្មី ហើយដាំជំនួសដោយផ្កា ឬពូជរុក្ខជាតិបរទេសវិញ **ផ្កាក្ងោក ឬផ្កាត្រសេក ឬផ្កាក្ងោកបារាំង... (រូបភាព៖ កែវ ចន្ទបូរណ៍ &ផ្សេងៗ)
Credit: អ្នកនិពន្ធវ័យក្មេង-Khmer Copywriter