ផ្អើលអស់សមត្ថកិច្ច និងអ្នកសារព័ត៌មាន ដោយមានបុរសម្នាក់សង្ស័យបែកថ្នាំបើករថយន្តមកឈប់លើស្ពានជ្រោយចង្វាររត់ដេញចាប់ម៉ូតូឡានហើយបម្រុងលោតទឹកសម្លាប់ខ្លួន
ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បង្កដោយបុរសម្នាក់មិនដឹងជាមានបញ្ហាអ្វី ហើយសង្ស័យថាបែកថ្នាំញៀន បានបើករថយន្តស៊េរីទំនើបមួយគ្រឿង មកឈប់នៅលើស្ពានជ្រោយចង្វាថ្មី រត់ដេញចាប់ម៉ូតូ និងរថយន្តនៅលើស្ពាន ហើយបម្រុងលោតទឹកសម្លាប់ខ្លួន តែសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋាបាលជ្រោយចង្វារ ដើម្បីរងចាំទាក់ទងរកក្រុមគ្រួសារ មកទទួលយកទៅផ្ទះវិញ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីម៉ោង២ ប្រមាណ៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ យោងតាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលគេសង្ស័យថាបែកថ្នាំមានអាយុប្រហែលជាង៣០ឆ្នាំ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចស៊ីសស៊េរី GS450ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-5422។ បើតាមប្រភពពត៌ពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ហើយបានបើកមកឈប់នៅលើស្ពានជ្រោយចង្វា បម្រុងលោតទឹកសម្លាប់ខ្លួន ភ្លាមៗនោះក៏ត្រូវបានសមត្ថកិច្ច ឃាត់តែបុរសនោះ មិនស្តាប់ថែមទាំរត់ចូលម៉ូតូឡាន នឹងដេញចាប់ឡានម៉ូតូពេញលើស្ពាន។ មួយសន្ទុះក្រោយមកទើបកំលាំងសមត្ថកិច្ចចាប់ឃាត់បុរសនោះបានរុញដាក់ក្នុងរថយន្តរបស់គាត់ តែបុរសនោះមិនព្រមចូលក្នុងរថយន្ត ដោយរើលបំរាស់រមិចរមួលខ្លួន មួយសន្ទុះបានរុញបុរសនេះចូលរថយន្តបាន តែដោយសមត្ថកិច្ចបញ្ឆេះរថយន្តមិនឆេះ ក៏បានហៅរឺម៉កម៉ូតូកង់បី ដឹកយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋាបាលជ្រោយចង្វាដើម្បីឲ្យស្វាងថ្នាំញៀននឹងទាក់ទងរកក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។