អតីតចៅសង្កាត់អូរចារកញ្ញា រ៉ូហ្សេត ទម្លាយរឿងក្នុងបេះដូងថាមានម្ចាស់ចិត្តរួចហើយ !
ណារ៉ា
-

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះអតីតចៅសង្កាត់អូរចារកញ្ញារូបស្រស់ រ៉ូហ្សេត បានបង្ហោះសារអោយដឹងថា៖

«ថ្ងៃត្រង់នេះមានលោកពូអ្នកមីងបានជិះឡានទំនើបមួយគ្រឿង មកពិសារបាយថ្ងៃត្រង់ ក្រោយពីបាយរួច គាត់ក៏មានសំនួរត្រង់ៗជាមួយខ្ញុំ ថាគាត់មកមានចាស់ទុំ គាត់សួរ” ថាខ្ញុំមានអ្នកស្រលាញ់ឬនៅ?
ខ្ញុំក៏ឆ្លើយតបយ៉ាងរហ័សថា”ខ្ញុំមានហើយ ហើយខ្ញុំក៏ស្រលាញ់គេដែរ”។ សំនួរជាបន្តបន្ទាប់ អ្នកសួរ សប្បាយចិត្តនិងសួរ ចំនែកខ្ញុំក៏សប្បាយនឹងឆ្លើយសំនួរ ព្រោះចំលើយរបស់ខ្ញុំគឺជាចំលើយចេញពីបេះដូងដូចគ្នា
ចុងក្រោយគាត់ត្រលប់បាតដៃខ្នងដៃ របស់គាត់បង្ហាញខ្ញុំ ខ្ញុំក៏ជម្រាបទៅគាត់វិញថា “បើសិនលោកពូ ដឹងប្រវត្តិរបស់ខ្ញុំ លោកពូពិតជាស្រណោះអាណិតខ្ញុំ ដូច្នេះមនសិកា និងឧត្តមគតិសំខាន់ណាស់លោកពូ”។
ហើយខ្ញុំឆ្លើយមួយទៀតថា ខ្ញុំមានអ្នកស្រលាញ់ហើយ ដូច្នេះខ្ញុំមិនអាចទៅនិយាយថាទៅស្រលាញ់អ្នកដ៏ទៃទៀតបានទេ ពីព្រោះភាពស្មោះត្រង់គឺសំខាន់ ហើយខ្ញុំក៏មិនត្រូវទៅទាក់ទងនរណាទៀតដែរ ។
អរគុណលោកពូអ្នកមីងដែលបានផ្តល់កិត្តិយសអញ្ជើញមកពិសាបាយថ្ងៃត្រង់នៅហាងរ៉ូហ្ស៊េត នាងខ្ញុំ សូមជូនពរលោកពូអ្នកមីងអោយមានសុខភាពមាំមួន អាយុយឺនយូរ ។»