អុញនោះ...តាប៊ុយ រៀបរាប់ប្រវត្តិខ្លះៗរបស់ រ៉ូលីន​ និង កុសុម៉ា !
ណារ៉ា
-

មួយរយៈនេះមានការសំណូមពរយ៉ាងច្រើនពីសំណាក់ទស្សនិកជនចំពោះពិធីកររូបសង្ហារព្រមទាំងជាអ្នកដឹកនាំកម្មវិធិដ៏កំពុងមានប្រជាប្រិយគឺលោក តាប៊ុយ អោយជ្រើសរើសរវាងពិធីការិនី កុសុម៉ា និង រ៉ូលីន ធ្វើជាប្រពន្ធ ។

ទន្ទឹមហ្នឹងនេះដែរ តាប៊ុយ ក៏សម្រេចអោយទស្សនិកជនជាអ្នកបោះឆ្នោតវិញម្ដងថាតើរវាងអ្នកទាំងពីរខាងលើមួយណាសមជាងបើតាមការគិតរបស់ទស្សនិកជន ។
តាប៊ុយ បានសរសេរលើបណ្ដាញសង្គមរបស់លោកថា៖ «អាលូវចាប់ផ្តើមបោះឆ្នោតគាំទ្រអ្នកស្រីទី1ឫទី2? តែសូមជំរាបប្រវត្តិរូបសង្ខេបរបស់គាត់ខ្លះៗ។
-អ្នកស្រីទី1គោរពពេលវេលា ធ្វើការងារអស់ពីចិត្ត មិនចេះបន្លំគេមុនសុទ្ធចិត្តអត់។ មានពេលមួយខ្ញុំស្រវឹងខ្លាំងឡើងសាឡប់តែគាត់ជូនខ្ញុំដល់ផ្ទះ (ហេងស៊យពេលនឹងបែបរៀបនឹងសុីតែខ្ញុំដឹងខ្លួនទាន់)។ ល្អទាំងអស់អន់តែម្យ៉ាងគឺមុខ សារ៉ូលើសារ៉ូម៉ង។
-អ្នកស្រីទី2 ក៏ដូចគ្នាការងារ ពេលវេលា អត្តចរឹកគឺល្អពិសេសចូលចិត្តធ្វើអោយគេសប្បាយ។ គឺល្អច្រើនទាស់ត្រង់មកក្រោយអ្នកស្រីទី1៕ ខ្លាចឆេះរោងការណាស់ឯងអើយ។ តោះពេញចិត្ត AឫB? ខ្ញុំនឹងប្រកាសប្រាប់ការសម្រេចចិត្តរបស់ខ្ញុំបន្ទាប់ពីអ្នកទាំងអស់គ្នាបោះឆ្នោតរួច។» យ៉ាងណានេះគ្រាន់តែជាការលេងសើចប៉ុណ្ណោះ...!