ពេទ្យនៅខេត្តកំពង់ចាម អ្នកខេត្តនិងស្គាល់ហើយ ថ្ងៃនេះខ្ញុំបានទៅពិនិត្យសុខភាពនៅពេទ្យធិតា ខ្ញុំបានជួបអ្នកគ្រូពេទ្យធិតា ហើយក៏បានសួរគាត់ពីរឿងសុខភាព និងប្រាប់ពីសុខភាពយើងទៅគាត់ ហើយសួរគាត់ថាមូលហេតុអី ? គាត់ឆ្លើយថាគាត់មិនដឹងទេ ទាល់តែយើងពិនិត្យមើលសិនបានគាត់ឆ្លើយបាន ។ ខ្ញុំក៏សួរតើអស់លុយប៉ុន្មានគ្រាន់តែពិនិត្យ គាត់ថាអស់240$ គាត់សួរថាពិនិត្យអត់។ ខ្ញុំឆ្លើយថាចាចឹងចាំខ្ញុំទៅពិភាក្សាជាមួយអ្នកផ្ទះសិន។ គាត់ថាបើមិនពិនិត្យទេសុំលុយថ្លៃសួរ40000រ ។ ចុមសួរប៉ុននិងសោះ4000រដែរ សុីឆៅមង ហួសចិត្តណាស់លើកទីមួយហើយជួបពេទ្យបែបនេះ ពេទ្យនេះមុខលុយមង ។ ចង់សួរអ្នកគ្រូពេទ្យមុខលុយអែងថា បើសួរមួយម៉ាត់40000ចឹង តើអោយខ្ញុំទៅសួរអ្នកណា ឬត្រូវទៅសួរអ្នកអនាម័យបានមិនអស់លុយ ។បើថាបានផ្តល់យោបល់អោយខ្លះទៅមិនអីទេយកទៅ40000និងតែនេះសួរទៅឆ្លើយថាមិនដឹងផង ។ មាត់អ្នកគ្រូអែងនិងយាយមោចេញមាសមកមេនបានសួរប៉ុននិងសោះគិតលុយដែរ ។ ចង់សួរថាអ្នកធ្វើពេទ្យដើម្បីអ្វី? ដើម្បីជួយមនុស្ស ឬដើម្បីជញ្ជក់ឈាមពីមនុស្ស។ ឱអ្នកគ្រូពេទ្យអើយ សូមយកគុណធម៍ដាក់មុខបានទេ កុំយកលុយដាក់មុខ។ អ្នកគ្រូមុខលុយ សួរមួយម៉ាត់40000រ ។ អង្គុយនិយាយមិនដល់10នាទីផង ។ មិនចេះខឹងគេ មិនចេះស្អប់គេ ហើយក៏មិនចេះសសេរពីគេផុសលើហ្វេសបុកដែរ តែរឿងនេះ ខ្ញុំហួសចិត្តពេក ។ Credit: Princess Ana