ប.ស.ស​ ស្រាយបំភ្លឺ អំពីរឿងប្រើប្រាស់បណ្ណព្យាបាលឥតគិតថ្លៃ និង រឿងគ្រូពេទ្យឲ្យថ្នាំមិនល្អដល់....
-

ភ្នំពេញ៖ បន្ទាប់ពីទទួលដំណឹងថា «អ្នកប្រើប័ណ្ណព្យាបាលឥតគិតថ្លៃ ត្រូវពេទ្យឱ្យថ្នាំមិនល្អ» បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចេញសេចក្តីបំភ្លឺនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ថា នោះគ្រាន់តែការឃោសនាបំភ្លៃពីសំណាក់ជនខិលខូចប៉ុណ្ណោះ អ្វីដែលជាការពិត កម្មករដែលប្រើប្រាស់ប័ណ្ណ ប.ស.ស សម្រាប់ការព្យាបាលជំងឺដោយឥតគិតថ្លៃនោះ គឺត្រូវពេទ្យឱ្យថ្នាំមិនល្អដូចអ្នកបង់លុយដែរ។

មួយវិញទៀត ប.ស.ស បដិសេធការឃោសនាជាបន្តបន្ទាប់ថា «កម្មករ កម្មការិនីដែលប្រើប្រាស់បណ្ណ ប.ស.ស សម្រាប់ការព្យាបាលជំងឺដោយឥតគិតថ្លៃនោះ គឺប្រើបានតែឆ្នាំ២០១៨ ក្នុងរយៈពេលបោះឆ្នោត ដល់ឆ្នាំ២០១៩ គេនឹងឈប់ទទួលស្គាល់ផងដែរ»។ ដោយ ប.ស.ស បញ្ជាក់ថា «បណ្ណ ប.ស.ស នេះ ផ្តល់ជូនកម្មករ កម្មការិនី ប្រើប្រាស់បានរហូតដល់ដោយមិនមានការកំណត់ សុពលភាពប្រើប្រាស់ទេ»។
ប្រភព៖ dara-news