ខណៈពេលលោកផែង វណ្ណៈ កំពុងត្រូវបានមហាជន គោរព ស្រលាញ់ នឹងប្រៀបរូបលោក ទៅនឹង លោកម្ចាស់ប៉ាវ ចិន ដែលខំរកយុត្តិធម៏ជូនប្រជាជន មិនខ្លាចញញើតនោះ ស្រាប់តែលោកពោលពាក្យមួយឃ្លាថា....
ក្រោយពីមានសារព័ត៏មានក្នុងស្រុកមួយបានចុះផ្សាយពីសកម្មភាព របស់ លោកផែង វណ្ណៈ អំពីរឿងជួយរកយុត្តិធម៏ និង ជួយជនទីទាល់ក្ររួចមក ស្រាប់តែនៅលើហ្វេសប៊ុករបស់លោក ផែង វណ្ណៈ សូមអង្វរដល់បងប្អូនទាំងអស់ មេត្តាកំលើកតំកើងរូបលោក ព្រោះអាចមានគ្រោះថា្នក់សម្រាប់រូបលោកទៅវិញ។
នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក បានលើកឡើងថា "ខ្ញុំសូមអង្វរបងប្អូនមេត្តាឈប់ លើកតំកើងខ្ញុំបែបនេះទៅព្រោះ វាគ្រោះថ្នាក់ណាស់សំរាប់ខ្ញុំ ។ ខ្ញុំលះបង់គ្រប់បែបយ៉ាងសព្វថ្ងៃមិនប្រាថ្នាអ្វីក្រៅពីរួមចំណែកជួយកែលម្អរចំណុចខ្វះខាតក្នុងសង្គម និងរួមចំណែកជួយពលរដ្ឋស្លូតត្រង់ដែលរងការបំពានតែប៉ុណ្ណោះ ។ តួនាទី បុណ្យស័ក្តិ លុយកាក់គ្មាននៅក្នុងចិត្តខ្ញុំទេ ខ្ញុំមានលទ្ធភាពអាចរស់បានហើយ ។ ដូច្នេះសូមបងប្អូនដែលស្រលាញ់រាប់អានខ្ញុំ មេត្តាឈប់យករូបខ្ញុំ សកម្មភាពខ្ញុំទៅប្រៀបធៀបជាមួយលោកម្ចាស់ប៉ាវ ខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ខ្ញុំមិនល្អដូចម្ចាស់ប៉ាវទេ" ។ ជាការពិតណាស់ នាពេលថ្មីនេះ សកម្មភាពរបស់លោក ផែង វណ្ណៈ និងចិត្តមនុស្សធម៏របស់លោក បានធ្វើឲ្យប្រជាជនខ្មែរជាច្រើនមានការគាំទ្រ និងស្រលាញ់លោកជាខ្លាំង មិនថាលោកទៅដល់ទៅណា កន្លែងណា តែងតែមានបងប្អូនទទួលស្វាគមន៍ជានិច្ច នេះមកពីការធ្វើអំពើល្អរបស់លោក។ លោកបានខ្នះខ្នែងជួយរកយុត្តិធម៏ជូនកូនប្រជាពលរដ្ឋមិនថា រឿងនោះទាក់ទិនផលប្រយោជន៍ ឬក៏ឬទាក់ទិន នឹងបញ្ហាដីធ្លី នោះទេ គឺលោកតែងតែជួយដល់ជនស្លូតត្រង់ ទោះបីជាលោកត្រូវលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ។ នាពេថ្មីៗនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយបានលើកឡើងពីរូបលោក ផែង វណ្ណៈ ទៅនឹងលោកម្ចាស់ប៉ាវ នៅប្រទេសចិន ដែលតែងតែជួយរកយុត្តិធម៏ជួនប្រជាជន មិនថាជួបគ្រោះថ្នាក់ប៉ុណ្ណា ក៏រូបលោកមិនរារែងនៅក្នុងការស្វែងរកយុត្តិធម៏ដែរ។ ដែលម្ចាស់គណនីរូបនោះមានឈ្មោះថា សុវណ្ណ បី បានលើកឡើងថា "នៅប្រទេសចិន រជ្ជកាលសុង មានប៉ាវចិន រកយុត្តិធម៍ ជូនប្រជារាស្ត្រ ធ្វេីអោយរាជការថ្កុំថ្កេីនដែលមានមន្ត្រីល្អ នៅប្រទេសកម្ពុជាបច្ចុប្បន្នវិញ មានលោក ផែងវណ្ណះ រកយុត្តិធម៍ ជូនពលរដ្ធ ធ្វេីអោយរាជរដ្ធាភិបាលរុងរឿង មានមន្ត្រីល្អ រាស្ត្រមិនរងទឹកភ្នែក"។ ប្រភព៖ Vannak Pheng និង សុវណ្ណ បី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។