បងថ្លៃចាប់រំលោភប្អូនថ្លៃ អាយុ១៣ឆ្នាំ បានសម្រេចពីរដង ជាច្រើនខែឆ្នាំ ទើបកូនស្រីប្រាប់ម្តាយ....
បាត់ដំបង៖ កម្លាំងជំនាញនគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ភ្នំព្រឹក បន្ទាប់ពីមានបញ្ជាពីឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨។
ជនល្មោភកាមរូបនេះ ឈ្មោះ ឌី សាវឿត ហៅទយ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិស្រឡៅ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែកក្មេងស្រីរងគ្រោះមានអាយុអាយុ១៣ឆ្នាំ បានសម្រេចចំនួនពីរដង ទើបបែកការដល់ម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាប់ដាក់ខ្នោះ។ បើតាមសម្តីរបស់ម្តាយជនរងគ្រោះ លោកបានទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ បានប្តឹងពីជនសង្ស័យខាងលើ នឹងត្រូវជាកូនប្រសារថា បានចាប់រំលោភកូនស្រីរបស់គាត់ (ប្អូនថ្លៃ) អាយុ១៣ឆ្នាំ បានសម្រេចចំនួន២លើក លើកទី១នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ និងលើកទី២នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ។ ក្រោយពីសមត្ថកិច្ចយើងទទួលបានពាក្យបណ្តឹងភ្លាម ទើបចុះទៅឃាត់ខ្លួនជនល្មោភកាមរូបនេះ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ នាង
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។