ទើបតែទិញរថយន្តថ្មីៗ នារីស្រស់ស្អាតម្នាក់ បើកច្រឡំផ្លូវបត់ចូលផ្ទះ ក៏ជ្រុលទៅ…
ភ្នំពេញ ៖ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខអាគារកំពុងជួសជុលមួយកន្លែង តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នារីស្រស់សោភាម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿងទើបនឹងទិញបានថ្មីៗ បើកច្រឡំផ្លូវបត់ចូលផ្ទះក៏បើកជ្រុលទៅធ្លាក់កង់ចូលមាត់ច្រកចំណតក្រោមដីរបស់អាគារកំពុងជួសជុលមួយកន្លែង តែមិនបង្កឲ្យមានរងការខូចខាតនោះទេ ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។