ជួយលើកទឹកចិត្តគាត់ផង...បុរសកំសត់ដើរស៊ីឈ្នួលគេផង ដើររើសអេតចាយផង ទម្រាំបានលុយ១លានរៀល យ៉ាងណាក៏...
លោកពូកំសត់ម្នាក់ដោយសារតែមានជីវភាពខ្វះខាតគាត់ដើរស៊ីឈ្នួលគេផង និងរបររើសអេតចាយផង បើទោះបីជារកល្ងាចហូបល្ងាច រកព្រឹកហូបព្រឹកក៏ដោយ ក៏លោកពូមានទឹកមុខញញឹមយ៉ាងពព្រាយបិតមាត់សឹងមិនជិតក្រឡេកមើលទៅលុយដែលបានដោយកម្លាំងបង្ហូរញើសឈាមខ្លួននោះត្រូវបានគេបង្ហោះលើហ្វេសប៊ុកឲ្យដឹងថា «ប្រាក់ទាំងនេះគាត់បានដើររើសអេតចាយជាងមួយឆ្នាំសន្សំលុយបានជាងមួយលាន ការងារសុចរិតមិនលួចប្លន់អ្នកដទៃទោះសន្សំបានប៉ុណ្ណាក៏មានតម្លៃ»។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។