សម្តេចតេជោហ៊ុន សែន ប្រកាសថា បើលោកផែង វណ្ណៈ និង ខាន់ ច័ន្ទសុផល មិនព្រមឈប់រឿង ស៊ីពោតទេ នោះសម្តេចនឹងដេញចោលពីជួរយោធា...(មានវីដេអូ)
កំពង់ចាម៖ ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៦ កាលពីព្រឹកថ្ងៃទី១១ មិថុនានេះ សម្ដេចបានថ្លែង ទាក់ទងនឹងរឿងអាស្រូវ លោក ស្រិល វណ្ណា និង នាង លីតា ដែលកំពុងកក្រើកទូទាំងប្រទេស គឺសម្ដេច មិនគាំទ្រឡើយ នូវការផ្សាយពី លោក ផែង វណ្ណៈ ដែលមានទំនោរទៅខាង លោក ស្រិល វណ្ណា ហើយ លោក ខាន់ ច័ន្ទសុផល ផ្សាយមានទំនោរទៅខាង នាង លីតា គឺសូមឲ្យអ្នកទាំងពីរបញ្ចប់ត្រឹមប៉ុណ្ណឹង ទុកគេឲ្យដោះស្រាយគ្នាទៅតាមផ្នែកច្បាប់ចុះ។
សម្ដេច បានថ្លែងបន្តថា «លោក ផែង វណ្ណៈ និង ខាន់ ច័ន្ទសុផល គឺស្ថិតនៅក្នុងជួរយោធា ទាំងពីរនាក់» ហើយប្រសិនបើអ្នកទាំងពីរមិនព្រមបញ្ឈប់សកម្មភាពបកស្រាយរឿងអាស្រូវឆាន់ពោតនោះទេ សម្តេចព្រមានថា «នឹងដកចេញ ទោះបីជាពាក់លោកខែ ក៍ត្រូវតែដកដែរ»។ មានវីដេអូ៖ ប្រភព៖ dara-news និង Khmer Post
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។